កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលរិះគន់សេចក្តីព្រាងច្បាប់សណ្តាប់ធ្នាប់សាធារណៈថា «មានលក្ខណៈគាបសង្កត់» ខណៈអំពាវនាវឲ្យរដ្ឋាភិបាលទម្លាក់ចោល។ បណ្តុំទិន្នន័យបង្ហាញពីមាត្រដ្ឋាននិងផលប៉ះពាល់នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធតំបន់ទន្លេមេគង្គ។ សកម្មជនពីរនាក់ត្រូវតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងការទាមទារដោះលែងលោក រ៉ុង ឈុន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា គ្រូបង្រៀននៅសហរដ្ឋអាមេរិកធ្វើបាតុកម្មមិនព្រមត្រឡប់ទៅសាលារៀនវិញ។ កូវីដ១៩បានឆ្លងដល់មនុស្សជាង២០លាននាក់នៅជុំវិញពិភពលោក ដោយអាមេរិកបន្តមានការរាតត្បាតធ្ងន់ធ្ងរ។ វៀតណាមគ្រោងនឹងទិញវ៉ាក់សាំងកូវីដ១៩ថ្មីរបស់រុស្ស៊ី។ សហភាពអឺរ៉ុបទាមទារឲ្យមានទណ្ឌកម្មលើបេឡារុសក្រោយការបោះឆ្នោតចម្រូងចម្រាស និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕
ព័ត៌មានពេលរាត្រី
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សព្វថ្ងៃមានមនុស្សតិចតួចដែលចេះចងគាធពិដានដែលមានក្បាច់គោមច្រើន សម្រាប់តម្បាញហូលខ្មែរ។ ការផ្លាស់ប្តូររបបទឹកទន្លេសាបនាំឲ្យពលរដ្ឋព្រួយបារម្ភពីការបាត់បង់ត្រី។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ការចំណាយលើការឃោសនាបោះឆ្នោតប្រធានាធិបតីនៅសហរដ្ឋអាមេរិក។ តៃវ៉ាន់ត្រៀមខ្លួនបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏សំខាន់មួយជាមួយចិន។ ករណីឆ្លងថ្មីនៃវីរុសកូរ៉ូណានៅអគារការិយាល័យក្នុងទីក្រុងហ្សាការតានៃប្រទេសឥណ្ឌូណេស៊ី។ មានព័ត៌មានលម្អិតអំពីជនគេចខ្លួនដែលត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ ដែលសង្ស័យថាមានជំងឺកូវីដ១៩៕