ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​សំខាន់ៗ​មាន​ដូចជា វៀតណាម​ត្រូវ​បាន​កោតសរសើរ​ចំពោះ​ការ​ស្ដារ​សេដ្ឋកិច្ច​ឲ្យ​ប្រសើរ​ឡើង​វិញ​ពី​វិបត្តិ​ជំងឺ​កូវីដ១៩។ អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ថា ការ​រាតត្បាត​ជា​សាកល​នៃ​ជំងឺ​កូវីដ១៩ អាច​នាំ​ឱ្យ​មាន «ភាព​អត់​ឃ្លាន​ជា​សាកល» ដោយ​គេ​រំពឹង​ថា មនុស្ស​ចំនួន ២៦៥ លាន​នាក់ នឹង​ប្រឈម​នឹង​បញ្ហា​អសន្តិសុខ​ស្បៀង​អាហារ​នៅ​ឆ្នាំ​នេះ។ នៅ​ទូទាំង​ទ្វីប​អឺរ៉ុប កន្លែង​អាជីវកម្ម​នានា​ធ្វើ​ការ​បន្ថែម ដើម្បី​ធ្វើ​ឱ្យ​ប្រាកដ​ថា ពួកគេ​អាច​ទូទាត់​ជាមួយ​ការ​ខាត​បង់ ក្រោយ​ពី​បិទ​ទ្វារ​អស់​រយៈពេល​ពីរ​ខែ​កន្លង​មក៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​កាត់បន្ថយ​ការ​ចំណាយ​តាម​ក្រសួង​ស្ថាប័ន ៣ ឆ្នាំ​ជាប់​គ្នា ខណៈ​ការ​ព្យាករណ៍​សេដ្ឋកិច្ច​ធ្លាក់ចុះ​មក​ត្រឹម ១,៩%។ កម្មវិធី Hello VOA សំឡេង​ជំនាន់​ថ្មី​មាន​កិច្ច​ពិភាក្សា​អំពី «ការ​អាន​នៅ​កម្ពុជា​ស្ថិត​ក្នុង​កម្រិតទាប ដែល​ត្រូវការ​ការ​ជំរុញ​បន្ថែម»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន មជ្ឈមណ្ឌល CDC នៅ​សហរដ្ឋអាមេរិក ណែនាំ​បុគ្គលិក​កុំ​ឲ្យ​ឆ្លើយតប​ជាមួយ​សំណើ​សុំ​យោបល់​របស់ VOA។ ប្រធាន​ប៉ូលិស​ក្រុង Atlanta រដ្ឋ Georgia លាលែង​ពី​តំណែង ក្រោយ​ពី​លោក Brooks បាន​ស្លាប់ បន្ទាប់​ពី​ត្រូវ​បាន​ប៉ូលិស​បាញ់។ អ្នក​ធ្វើ​កោសលវិច័យ​ផ្នែក​វេជ្ជសាស្ត្រ​ថា ការ​ស្លាប់​របស់​លោក Brooks​ នេះ ជា​អំពើ​មនុស្ស​ឃាត។ ការ​ទាមទារ​របស់​បាតុករ​ជំរុញ​ឲ្យ​មាន​ការ​ជជែក​ដេញដោល​អំពី «ការ​ដក​ថវិកា​ស្ថាប័ន​ប៉ូលិស»។ សេតវិមាន​ថា សេដ្ឋកិច្ច​របស់​សហរដ្ឋអាមេរិក​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ងើប​ឡើង​វិញ។ ការ​ឆ្លង​ជំងឺ​កូវីដ១៩ ឡើង​វិញ ធ្វើ​ឲ្យ​ទីផ្សារ​ភាគហ៊ុន​សកលលោក​ធ្លាក់​ចុះ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។ ប្រទេស​នានា​នៅ​ទ្វីប​អឺរ៉ុប​បើក​ព្រំដែន​របស់​ខ្លួន​ឡើង​វិញ ក្រោយ​ករណី​ឆ្លង​ជំងឺ​កូវីដ​១៩ ថយចុះ។ កូរ៉េ​ខាងត្បូង​ជំរុញ​ឲ្យ​កូរ៉េ​ខាងជើង​ធ្វើ​តាម​កិច្ចព្រមព្រៀង នៅ​ពេល​មាន​ការ​កើន​ឡើង​នូវ​ភាព​តានតឹង៕

XS
SM
MD
LG