កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៥ ឧសភា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សកម្មជនបរិស្ថានជំរុញឲ្យអាជ្ញាធររកឈ្មួញនាំឈើប្រភេទកម្រចេញពីកម្ពុជាទៅហុងកុង។ មន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលម្នាក់ចាក់វ៉ាក់សាំងអាស្ត្រាហ្សេនីការួចហើយ តែឆ្លងជំងឺកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា កំណើនអំពើហិង្សារវាងអ៊ីស្រាអែលនិងក្រុមហាម៉ាសបង្កើនកង្វល់ក្នុងតំបន់។ ឬសគល់នៃជម្លោះនៅតំបន់ Tigray ក្នុងប្រទេសអេត្យូពី៕
ព័ត៌មានពេលរាត្រី៖ ១៥ ឧសភា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលចង់ឃើញស្ថាប័នកាកបាទក្រហមសកម្មជាងមុន ជួយអ្នករងគ្រោះក្នុងពេលរាំងខ្ទប់ភ្នំពេញ។ រ៉េត សារីតា ប្ដេជ្ញាបន្តតស៊ូមតិជួយដល់យុវជនខ្មែរខណៈត្រៀមប្រកួតដណ្តើមម្កុដបវរកញ្ញាចក្កវាឡនៅសហរដ្ឋអាមេរិក។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ១៣ មានកិច្ចពិភាក្សាអំពី «ទស្សនវិស័យនៃសុវត្ថិភាពចំណីអាហារនៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អង្គការសុខភាពពិភពលោកថា ការសម្អាតដៃអាចគ្រប់គ្រងការចម្លងមេរោគនិងសង្គ្រោះជីវិតជាច្រើន៕