កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៥ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ម្ចាស់សាលារៀន និងអ្នករកស៊ីបង្ហាញក្តីបារម្ភអំពីការខាតបង់ជាថ្មី ខណៈជំងឺកូវីដ១៩ងើបឡើងវិញ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប្រទេសវៀតណាមទទួលបានការសរសើរពីសម្ព័ន្ធមិត្តលោកខាងលិចចំពោះការការពារខ្លួនប្រឆាំងនឹងចិន។ រដ្ឋាភិបាលកណ្តាលក្នុងទ្វីបអឺរ៉ុបកំពុងតស៊ូជាមួយតំបន់ដែលព្យាយាមផ្តាច់ខ្លួន៕
ព័ត៌មានពេលរាត្រី៖ ១៥ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា កម្ពុជាវាយកម្ទេចអគារថែទាំនាវានៅផែយោធារាម សង់ដោយអាមេរិក។ កម្ពុជាមិនទាន់អបអរសាទរលោក បៃដិន ខណៈអ្នកឃ្លាំមើលថាកម្ពុជារង់ចាំមើលជំហានរបស់ចិន។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា បន្ទាប់ពីការបោះឆ្នោតដ៏ប្រេះឆា តើអាមេរិកនឹងបោះជំហានទៅមុខតាមវិធីណា? អង្គការសហប្រជាជាតិលើកឡើងថា ប្រទេសក្រីក្រជាកន្លែងបោះចោលរថយន្តដែលប្រើរួច។ ប្រទេសនិងអង្គការផ្តល់ជំនួយរៃអង្គាសថវិកាបានជិត ៦០០ លានដុល្លារសម្រាប់ជួយជាតិសាសន៍រ៉ូហ៊ីងយ៉ា។ អង្គភាពប៉ូលិសពិសេសប្រឆាំងនឹងការឆក់ប្លន់នៃប្រទេសនីហ្សេរីយ៉ាត្រូវបានលុបចោល បន្ទាប់ពីមានការតវ៉ា។ ប្រទេសហ្គាណាសង់ជញ្ជាំងច្រាំងថ្មការពារចម្រោះទឹក តាមបណ្តោយឆ្នេរសមុទ្ររបស់ខ្លួន៕