កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៥ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន ក្រសួងសុខាភិបាលថា ការមិនកម្រើកខ្លាំងនៃករណីឆ្លងជំងឺកូវីដ១៩ ដោយសារការគ្រប់គ្រងទាន់ពេល។ អាមេរិកថា ពលរដ្ឋកម្ពុជាសមនឹងបានដឹងរឿងច្រើនអំពីកំណើនសំណង់ថ្មីៗនៅមូលដ្ឋានទ័ពរាម។ ក្រុមជនរងគ្រោះ ត្រូវការយុត្តិធម៌និងសំណងពេលសាលាក្តីខ្មែរក្រហមអំពាវនាវឲ្យមានការចូលរួមគំនិតចម្រុះ៕
ព័ត៌មានពេលរាត្រី៖ ១៥ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន សិទ្ធិមនុស្សនិងប្រជាធិបតេយ្យកម្ពុជា ថយមកចំណុចចាប់ផ្តើមរយៈពេល៣០ឆ្នាំក្រោយកិច្ចព្រមព្រៀងទីក្រុងប៉ារីស។ អង្គការឃ្លាំមើលសិទ្ធិមនុស្សអាមេរិក រិះគន់ការលើកពេលចេញសាលក្រមសំណុំរឿងកុមារអូទីហ្សឹម។ មន្ត្រីការបរទេសអាមេរិក និងសង្គមស៊ីវិល៖ កិច្ចព្រមព្រៀងទីក្រុងប៉ារីសមានសារៈសំខាន់ក្នុងការស្តារលទ្ធិប្រជាធិបតេយ្យ។ ឯកអគ្គរដ្ឋទូត Murphy៖ អាមេរិក បន្តប្តេជ្ញាជួយកម្ពុជានិងពលរដ្ឋនៅខួបសន្តិភាពទីក្រុងប៉ារីស។ រីឯព័ត៌មានអន្តរជាតិវិញមាន អង្គការសហប្រជាជាតិ បារម្ភអំពីការវាយប្រហារដោយកងយោធាមីយ៉ាន់ម៉ានៅក្នុងតំបន់មានចលាចល៕