ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មាន​ពេល​ព្រឹក៖ ១៤ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ជនរងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម​ស្នើ​សុំ​ការ​គាំទ្រ​ផ្នែក​សុខភាព ខណៈ​សវនាការ​បណ្តឹង​សាទុក្ខ​​រឿង​ក្តី​​លោក​ ខៀវ សំផន ខិត​មក​ដល់។ កូន​ប្រុស​លោក ខៀវ សំផន ទទូច​ឲ្យ​តុលា​ការ​ផ្តល់​យុត្តិធម៌​ដល់​ឪពុក ខណៈ​សវនាការ​បណ្តឹង​សាទុក្ខ​ចាប់​ផ្តើម​នៅ​សប្តាហ៍​ក្រោយ។ អាជ្ញាធរ​ខណ្ឌ​មាន​ជ័យ​បង្ខំ​អ្នក​កាសែត​ឲ្យ​លុប​ចោល​រូបភាព​នៃ​ការ​វាយ​កម្ទេច​ផ្ទះ​របស់​ពលរដ្ឋ​នៅ​បឹង​ទំពុន។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន នាង Sunisa Lee ជ័យលាភី​មេដាយ​មាស​អូឡាំពិក​ត្រូវ​ទទួល​ស្វាគមន៍​យ៉ាង​មោទនភាព​ពេល​មក​ផ្ទះវិញ៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ១៤ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ត្រៀម​ធ្វើ​ជា​ប្រធាន​អាស៊ាន​ ដោយ​ប្តេជ្ញា​ដោះស្រាយ​បញ្ហា​ក្រោម​គោលការណ៍​កុងសង់ស៊ីស និង​មិន​លម្អៀង​ទៅ​មហាអំណាច។ ត្រីគឺ​ជាប្រភព​អាហារូបត្ថម្ភ​មិន​អាច​ខ្វះ​បាន​សម្រាប់​កម្ពុជា គន្លឹះ​ទប់ស្កាត់​ការ​ខ្វះ​អាហារូបត្ថម្ភ​និង​សន្តិសុខ​ស្បៀង​អាហារ។ ឪពុក​របស់ Jordan Pisey Windle ថា អនាគត​របស់​កីឡាករ​លោត​ទឹក​អាមេរិកាំង​ដើមកំណើត​ខ្មែរ​វែង​ឆ្ងាយ​ហួស​ពី​ការ​ប្រកួត​ក្នុង​កីឡាអូឡាំពិក។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មូលហេតុ​ដែល​ហ្វីលីពីន​ជ្រើសរើស​យក​អាមេរិក​ជាជាង​ចិន។ ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ឱ្យ​មាន​ការផ្លាស់ប្តូរ​សំខាន់ៗ​ដើម្បី​បញ្ចប់​ការរើសអើង​ជាតិសាសន៍​ជា​ប្រព័ន្ធ​ដ៏ច្រើន​ជំនាន់។​ មូលហេតុ​ដែល​ចិន​បង្កើត​រូបិយប័ណ្ណ​ឌីជីថល​ផ្ទាល់ខ្លួន៕

XS
SM
MD
LG