កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ១៤ កក្កដា៖ គណបក្សមួយចំនួនអំពាវនាវកុំឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល ដើម្បីអាចមានតំណាងក្នុងសភា
ព័ត៌មាននៅថ្ងៃនេះមាន នាយក FBI ច្រានចោលការអះអាងពីការលម្អៀងនយោបាយនៅក្នុងស្ថាប័នលោក។ គណបក្សមួយចំនួនអំពាវនាវកុំឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោល ដើម្បីអាចមានតំណាងក្នុងសភា។ លោក ហ៊ុន ម៉ាណែត ប្រាប់ឱ្យសមាជិកបក្ស«សុំសន្លឹកឆ្នោត»ពីពលរដ្ឋ និងអ្នកគាំទ្របក្សប្រឆាំង និងព័ត៌មានផ្សេងទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ១៤ កក្កដា៖ លោក ហ៊ុន សែន រងការរិះគន់ក្រោយវាយប្រហារក្រុមប្រឆាំង ដោយភ្ជាប់ជាមួយលោក Pita បេក្ខភាពនាយករដ្ឋមន្ត្រីថៃ
ព័ត៌មាននៅថ្ងៃនេះមានដូចជា លោក ហ៊ុន សែន រងការរិះគន់ក្រោយវាយប្រហារក្រុមប្រឆាំង ដោយភ្ជាប់ជាមួយលោក Pita បេក្ខភាពនាយករដ្ឋមន្ត្រីថៃ។ នាវាមុជទឹកនុយក្លេអ៊ែររុស្ស៊ីមិនបានចូលរួមក្នុងទិវាបុណ្យកងទ័ពជើងទឹក អាចមកពីត្រូវជួសជុល និងព័ត៌មានផ្សេងទៀត៕