ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៤ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​រាយ​ការណ៍​ថា​​ក្រុម​ហ៊ុន​​​ឥណ្ឌា​មួយ​​ប្រើ​​ឈ្មោះ​និង​រូប​ប្រាសាទ​អង្គរ​វត្ត​លើ​ផលិត​ផល​អង្ករ​ដោយ​ពុំ​មាន​ការ​អនុញ្ញាត។ អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ថា ការ​កំណត់​កាតព្វកិច្ច​ចាក់​​វ៉ាក់សាំង​​​​កូវីដ​​១៩​ មិន​ស្រប​តាម​បទដ្ឋាន​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មាន​ការ​គាំទ្រ​ជា​សាកល​លើ​ការ​ធ្វើ​បាតុកម្ម​របស់​ប្រជាពលរដ្ឋ​គុយបា។ ប្រទេស​ហ្វីលីពីន​ នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​លើ​​ការ​ចាក់​កាក​​សំណល់​ក្នុង​សមុទ្រ​​ដោយ​នាវា​ចិន។ ម៉ាឡេស៊ី​បិទ​​មណ្ឌល​ចាក់​វ៉ាក់សាំង​កូវីដ​១៩​ បន្ទាប់ពី​​​មាន​បុគ្គលិក​ជាង​​២០០​នាក់​បាន​ឆ្លង​ជំងឺ​នេះ។ សហរដ្ឋ​អាមេរិក​ហៅ​ការប្រព្រឹត្ត​ក្នុង​ប្រទេស​​ចំនួន​​៦ថា​ជា​អំពើ​ប្រល័យ​ពូជសាសន៍ ​និង​សាហាវ​យង់ឃ្នង។ ភ្លើង​ឆេះព្រៃ​ប៉ះពាល់​ផ្ទះ ​និង​ដីធ្លី​ក្នុង​រដ្ឋ​ចំនួន​១០​នៅ​ភាគ​ខាងលិច​សហរដ្ឋ​អាមេរិក។ ឥណ្ឌូណេស៊ី​មាន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ជាង​​២លាន​ករណី​​ ដែល​បង្ក​ឡើង​ដោយ​​វីរុស​ជំងឺ​កូវីដ១៩​ បំប្លែង​ថ្មី​ដែលតា។ កូរ៉េខាងត្បូង​ជិត​ឈាន​ដល់​ការ​បិទខ្ទប់​ទ្រង់ទ្រាយ​ធំ ស្រប​ពេល​ករណី​ឆ្លង​ជំងឺ​កូវីដ១៩​កើន​ឡើង​ខ្លាំង៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៤ កក្កដា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ជំរុញ​ក្រុមហ៊ុន​​ផ្តល់​សេវា​អ៊ីនធឺណិត​បង្កើត​គោល​នយោបាយ​ការពារ​កុមារ ដើម្បី​ប្រឆាំង​ការ​កេង​ប្រវ័ញ្ច​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អន​ឡាញ។ សង្គម​ស៊ីវិល​ដាក់​«លក្ខខណ្ឌ​អប្បបរមា​»ដើម្បី​ធានា​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ ​២០២២។ វីរុស​ជំងឺ​កូវីដ១៩ ​បំប្លែង​ថ្មី​ដែលតា (Delta)៖ កម្ពុជា​និង​ពិភពលោក​កំពុង​ប្រឈម​នឹង​ហានិភ័យ​សុខាភិបាល​ធ្ងន់ធ្ងរ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាមេរិក​និង​អាស៊ាន​សន្យា​បន្ត​កសាង​កិច្ច​សហ​ប្រតិបត្តិ​ការ​ឈរ​លើ​មូលដ្ឋាន​សិទ្ធិ​មនុស្ស ​និង​សេរីភាព។ ប្រទេស​អេស្ប៉ាញ​ព្រួយ​បារម្ភ​ខ្លាំង​អំពី​ការ​ចាប់​ខ្លួន​អ្នក​យក​ព័ត៌មាន​នៅ​​គុយបា។ មនុស្ស​៧២​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​កុបកម្ម​នៅ​​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង។ ជំងឺកូវីដ១៩​នៅ​​​សហ​រដ្ឋ​អាមេរិក​កំពុង​កើន​ឡើង​ម្តង​ទៀត​គឺ​ឡើង​ទ្វេ​ដង​ជាង​៣​សប្តាហ៍។ ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​១៧​នាក់​នៅ​ក្នុង​ការ​បាក់​ផ្នែក​ខ្លះ​នៃ​សណ្ឋាគារ​នៅ​ប្រទេស​ចិន។ មន្ត្រី​ថា ប្រតិភូ​អាហ្វហ្គានីស្ថាន​និង​តាលីបង់​គ្រោង​ពិភាក្សា​នៅ​ប្រទេស​កាតា​អំពី​សន្តិភាព។ លោក​ Jimmy Carter ​និង​លោកស្រី​​ Rosalynn ​Carter បង្ហាញ​អាថ៌កំបាំង​នៃ​ភាព​ជា​ដៃគូ​​រយៈ​ពេល​៧៥​ឆ្នាំ៕

XS
SM
MD
LG