ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា សហរដ្ឋ​អាមេរិក និង​ព័ត៌មាន​អន្តរជាតិ​ មាន​ដូចជា៖ ក្រុម​សកម្មជន​ខ្មែរ​ដែល​គាំទ្រ​គណបក្ស​នយោបាយ​ទាំងពីរ​នៅ​សហរដ្ឋ​អាមេរិក កំពុង​ធ្វើ​សកម្មភាព​នយោបាយ​យ៉ាង​មមាញឹក​ ដើម្បី​ជួយ​ដល់​បេក្ខជន​ប្រធានាធិបតី​ដែល​ពួកគេ​គាំទ្រ។ បន្ទាប់​ពីមាន​បាតុកម្ម​តវ៉ា​ជាច្រើន​សប្តាហ៍​មក លោក Trump នៅ​តែ​បន្ត​បង្ហោះសារ​នានា​លើ​បណ្តាញ​ Twitter ដែល​មាន​លក្ខណៈ​បញ្ឆេះ​ឲ្យ​មាន​ការ​បែកបាក់​ក្នុង​សង្គម។ អង្គការ​មួយ​ដែលបាន​បង្កើត​គេហទំព័រ​ Crisis Text Line កំពុង​ស្វះស្វែង​ជួយ​ដល់​មនុស្ស​ដែល​មាន​បញ្ហាផ្លូវចិត្ត និង​ត្រូវការ​ជំនួយ ក្នុង​គ្រា​វិបត្តិ​សុខភាព​កូវីដ​១៩៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អ្នក​ធ្លាប់​កើត​ជំងឺ​កូវីដ១៩ បង្ហាញ​ផល​វិបាក​នៃ​ការ​កើត​ជំងឺ​នេះ។ អង្គការ​សង់ត្រាល់​ថា ក្នុង​រយៈពេល ៣ ខែ កម្មករ​ជាង ១ ម៉ឺន នាក់ ចេញ​មុខ​តវ៉ា​រឿង​បិទ​រោងចក្រ និង​ការណ៍​ដែល​រោងចក្រ​មិន​គោរព​ច្បាប់​ការងារ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ថា ប៉ូលិស​នឹង​គោរព​ច្បាប់​ជាង​មុន ក្រោយ​ការ​តវ៉ា​ករណី​ស្លាប់​របស់​លោក Floyd ផ្ទុះ​កំហឹង​ខ្លាំង។ ការ​ស្ទង់​មតិ​សាធារណជន​អាមេរិកាំង​បង្ហាញ​ថា លោក​ប្រធានាធិបតី Trump មាន​ការ​គាំទ្រ​តិច​ជាង​លោក Biden នៅ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ខែ​វិច្ឆិកា។ ស្ថាប័ន​ថ្នាក់​ខេត្ត​ក្នុង​ប្រទេស​ចិន​ដើរ​តួនាទី​នាំ​មុខ​គេ​ក្នុង​ការ​រឹតត្បិត​ព័ត៌មាន​លើ​អ៊ីនធឺណិត។ អវកាសយានិក​ផ្ដល់​ការ​កម្សាន្ត និង​ការ​អប់រំ​ដល់​កុមារ​ពី​ស្ថានីយ៍​អវកាស​អន្តរជាតិ៕

XS
SM
MD
LG