ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៤​ មេសា​ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា រដ្ឋាភិបាល​និង​មន្ត្រី​អង្គការ​សហប្រជាជាតិ​ខ្វែង​គំនិត​គ្នា​លើ​វិធាន​ការ​​ប្រឆាំង​ជំងឺ​កូវីដ​១៩។ អតីត​មន្ត្រី​បក្ស​ប្រឆាំង លោក ថាច់ សេដ្ឋា ទទួល​​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ខណៈ​ប្រឈម​បណ្តឹង​តុលាការ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា អាជ្ញា​ធរ​អាមេរិក​ស្នើ​ឲ្យ​ផ្អាក​ការ​​ចាក់​វ៉ាក់សាំង​​កូវីដ​១៩ ​ដែល​ចាក់​តែ​​មួយ​ដូស​របស់​ក្រុម​ហ៊ុន Johnson & Johnson។ អង្គការ​សុខភាព​ពិភព​លោក​ព្រមាន​ថា​ជំងឺ​រាតត្បាត​កូវីដ​១៩ ​«កំពុង​ឈាន​​ដល់​​​​​របត់​ដ៏​សំខាន់​មួយ»។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​បញ្ជាក់​ពី​ «ការ​​គាំទ្រ​​មិន​ងាករេ» ដល់​ប្រទេស​អ៊ុយក្រែន​នៅ​ក្នុង​ជំនួប​ជា​មួយ​​រដ្ឋមន្ត្រី​ការបរទេស​អ៊ុយក្រែន។ ប្រទេស​ហ្វីលីពីន​ កោះ​ហៅ​ឯក​អគ្គរដ្ឋ​ទូត​ចិន​​​ពាក់ព័ន្ធ​វត្តមាន​នាវា​ចិន​​ក្នុង​តំបន់​ជម្លោះ​​សមុទ្រ​ចិន​ខាង​ត្បូង។​ កោះតៃ​វ៉ាន់​បាន​បង្ហាញ​ពី​នាវា​ចម្បាំង​​ថ្មី​​របស់​កង​ទ័ព​ជើង​ទឹក​ ស្រប​ពេល​ដែល​ប្រទេស​ចិន​​កំពុង​រំលោភ​បំពាន​ទៅ​លើ​​​តំបន់​ដែន​​ការ​ពារ​អាកាស​​របស់​ខ្លួន។ ប្រទេស​បុតស្វាណា​បើក​ឲ្យ​មាន​រដូវ​បាញ់​សត្វ​ដំរី​ជិត​២៨៧​ក្បាល។ សកម្មជន​បរិស្ថាន​អ៊ូហ្គាន់ដា​ប្រមូល​ផ្តុំ​សិស្ស​សាលា​ដើម្បី​ឲ្យ​ពួកគេ​យល់​ពី​តម្លៃ​ព្រៃឈើ៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ១៤ មេសា​ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មនុស្ស​១៧៧​នាក់​ទៀត​ឆ្លង​កូវីដ​១៩​ក្នុង​ព្រឹត្តិការណ៍​២០​កុម្ភៈ ខណៈ​ករណី​ស្លាប់​កើន​ឡើង​ដល់​៣៧​នាក់។ តំណាង​រដ្ឋាភិបាល​ថា​ក្រុម​អ្នក​ជំនាញ​អង្គការ​សហ​ប្រជាជាតិ​​បង្អាក់​បេសកកម្ម​​ប្រឆាំង​កូវីដ​១៩​នៅ​កម្ពុជា។ អ្នក​ប្រើ​ប្រាស់​បណ្តាញ​សង្គម​​ TikTok ​ត្រូវ​ចាប់​ខ្លួន រឿង​រិះ​គន់​ចំណាត់ការ​បង្ការ​ជំងឺ​កូវីដ​១៩។ ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ខ្មែរ​នៅ​អាមេរិក​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ ទោះកូវីដ​ឆ្លង​រាតត្បាត​ខ្លាំង។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden មាន​គម្រោង​ដក​កងទ័ព​ចេញពី​អាហ្វហ្គានីស្ថាន​នៅ​ថ្ងៃ​ទី ១១ ខែ​កញ្ញា។ ក្រុម​តាលីបង់ ​និង​រដ្ឋាភិបាល​អាហ្វហ្គានីស្ថាន​នឹង​ចូលរួម​ក្នុង​ការ​ចរចា​សន្តិភាព​នៅ​តួកគី។ លោក Biden ព្រមាន​លោក Putin អំពី​ការ​ស្ថាបនា​កងទ័ព​រុស្ស៊ី​នៅ​ជិត​ព្រំដែន​អ៊ុយក្រែន។ លោក​ Biden ​បន្ត​គោលជំហរ​តឹងរ៉ឹង​របស់​រដ្ឋបាល​លោក​ Trump​ លើ​ផ្នែក​ពាណិជ្ជកម្ម​ចំពោះ​ចិន។ ពួក​មេដឹកនាំ​ពិភពលោក​សរសើរ​​ព្រះអង្គម្ចាស់ Philip ដែល​ចូលទិវង្គត​​កាល​ពី​ថ្ងៃ​ទី៩ ខែ​មេសា ​ក្នុង​ព្រះជន្ម៩៩​វស្សា និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG