ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មាន​ពេល​ព្រឹក៖ ១៤ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន កម្ពុជា ស្វាគមន៍​ការប្តេជ្ញា​របស់​អាមេរិក​នៅក្នុង​ការរក្សា​សន្តិភាព​តំបន់។ មេដឹកនាំ​កម្ពុជា សរសើរ​ភាពសកម្ម​របស់​អ្នកកាសែត​ពេល​មាន​វិបត្តិ​កូវីដ១៩ ខណៈ​សង្គម​ស៊ីវិល​ទាមទារ​ឲ្យ​ពង្រីក​លំហ​សេរីភាព។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន សហរដ្ឋ​អាមេរិក នឹង​ប្រកាស​ទឹកប្រាក់ ១.២០០ លាន​ដុល្លារ​នៅក្នុង​ការវិនិយោគ​ឯកជន​សម្រាប់​​​​ជួយ​តំបន់​អាមេរិក​កណ្តាល។ សកម្មជន​ប្រជាធិបតេយ្យ​​​ក្រុង​ហុងកុង​លោក Jimmy Lai ត្រូវ​បាន​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគារ​ចំនួន​១៣ខែ។ អាជ្ញាធរ​វៀតណាម ដាក់​ពន្ធនាគារ​អតីត​ប្រធាន​គណៈកម្មាធិការ​ទីក្រុង​ហាណូយ​​ ចំនួន​៨ឆ្នាំ​​បន្ថែម​​ទៀត​​​ពី​បទ​រំលោភ​អំណាច។ លោក Biden ទទួល​ស្គាល់​ភាព​ងាយ​រងគ្រោះ​​ប្រជាធិបតេយ្យ​របស់​សហរដ្ឋ​អាមេរិក ពេល​បើក​កិច្ច​ប្រជុំ​កំពូល។ អ្នក​សេដ្ឋកិច្ច៖ វិធីសាស្ត្រ​​វិនិយោគ​របស់​ចិន​នៅ​អាហ្វ្រិក ទទួល​បាន​ការគាំទ្រ​ពី​សាធារណជន និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ១៤ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន តុលាការ​ភ្នំពេញ កោះហៅ​លោក កឹម សុខា ឲ្យ​ឡើង​បន្ត​សវនាការ​នៅ​ខែមករា​ខាងមុខ​នេះ។ សមត្ថកិច្ច បិទ​គេហទំព័រ​ចំនួន​៩​ដែល​បង្ហោះ​រូបភាព និង​វីដេអូ​អាសអាភាស​របស់​កុមារ​នៅ​កម្ពុជា។ អតីត​សកម្មជន​សហជីព​ម្នាក់​បដិសេធ​ថា ខ្លួន​មិន​ជាប់​ពាក់ព័ន្ធ​ផែនការ​វិល​ត្រឡប់​របស់​លោក សម រង្ស៊ី ថ្ងៃទី៩វិច្ឆិកា ឆ្នាំ២០១៩ទេ។ ភាពតានតឹង​រវាង​កម្ពុជា​និង​អាមេរិក​ឡើង​កម្ដៅ ចំ​ពេល​បេសក​ទូត​អាមេរិក​ធ្វើ​ទស្សនកិច្ច​មក​ភ្នំពេញ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Blinken ប្តេជ្ញា​បង្កើន​អំណាច​យោធា​សហរដ្ឋ​អាមេរិក​ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក។ ចក្រភព​អង់គ្លេស ប្រកាស​ពី​អ្នក​ស្លាប់​ដំបូង​ដោយសារ​វីរុស​កូរ៉ូណា​បំប្លែង​ខ្លួន​អូមីក្រុង។ អភិបាល​រដ្ឋ Kentucky ថា ចំនួន​មនុស្ស​ស្លាប់​ដោយ​ខ្យល់​គួច Tornado នៅ​ត្រឹម​ចំនួន ៦៤នាក់​នៅ​ឡើយ ប៉ុន្តែ​ចំនួន​ស្លាប់​នេះ ទំនង​នឹង​កើន​ឡើង​ទៀត។ សិទ្ធិ​មនុស្ស​រង​ការ​វាយប្រហារ នៅ​ពេល​វិបត្តិ​សាកលលោក​រីក​សាយភាយ និង​ព័ត៌មាន​ផ្សេងៗ​ទៀត៕

XS
SM
MD
LG