ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១៤ វិច្ឆិកា ២០២០

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា មន្ត្រី​ហុងគ្រី៖ មិនប្រាកដថារដ្ឋមន្ត្រី​ការបរទេសជាអ្នកចម្លងជំងឺកូវីដ១៩ នៅកម្ពុជា។ ការចុះចូលរបស់អតីតតំណាងរាស្រ្តបក្សប្រឆាំងជាមួយបក្សកាន់អំណាច នាំឲ្យសង្ស័យពាក់ព័ន្ធនឹងរឿងបិទមន្ទីរពេទ្យ។ អង្គការសិទ្ធិមនុស្សអាមេរិកស្នើឲ្យកម្ពុជាបោះចោលសេចក្តីព្រាងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមអ៊ីនធឺណិត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋាភិបាលភាគច្រើននៅមជ្ឈិមបូព៌ាអបអរសាទរលោក បៃដិន ចំពោះលទ្ធផលនៃការបោះឆ្នោតនៅអាមេរិក។ លោក បៃដិន ពង្រឹងជ័យជម្នះ ដោយឈ្នះនៅ Arizona ប៉ុន្តែលោក Trump នៅតែមិនទទួលស្គាល់ការចាញ់ឆ្នោត។ ថៃអនុញ្ញាតឱ្យពលករចំណាកស្រុករាប់ពាន់នាក់ពន្យារអាជ្ញាប័ណ្ណការងារ។ កូរ៉េខាងត្បូងនឹងចាប់ផាកពិន័យអ្នកមិនពាក់ម៉ាស់ក្រោយករណីឆ្លងកូវីដ១៩កើនឡើង និងព័ត៌មានអន្តរជាតិផ្សេងៗទៀត៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ១៤ វិច្ឆិកា ២០២០

ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា អ្នកគូររូបឌីជីថល Visual Effects ដែលឈ្នះពានរង្វាន់ Emmy ទាញភាពច្នៃប្រឌិតពីដើមកំណើតជាខ្មែរ។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ៧ មានការពិភាក្សាអំពីសារៈសំខាន់នៃសមភាពយេនឌ័រ និងសុខភាពបន្តពូជ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា តៃវ៉ាន់សង្ឃឹមអាចកែប្រែការសម្រេចរបស់សហរដ្ឋអាមេរិករឿងដាក់បញ្ចូលទិន្នផលនេសាទរបស់ខ្លួនទៅក្នុងបញ្ជីការងារដោយបង្ខំ។ ពលរដ្ឋអាល្លឺម៉ង់រំពឹងថា នឹងមានការផ្លាស់ប្តូរធំៗក្រោយការបោះឆ្នោតសហរដ្ឋអាមេរិក៕

XS
SM
MD
LG