ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៤ តុលា ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រីថា កម្ពុជា​ជួប​ជំនន់​ធំ​មិន​ធ្លាប់​មាន​នា​ជិត​មួយ​ទសវត្សរ៍​ចុង​ក្រោយ។ សហជីពថា ​ភាគី​ពាក់​ព័ន្ធ​ស្វះ​ស្វែង​បន្ត​ចរចា​ដើម្បី​បញ្ចប់​វិវាទ​ការងារ​របស់​កម្មករ​ក្រុមហ៊ុន​ស៊ីនទ្រី។ ទឹកជំនន់​សម្លាប់​មនុស្ស​យ៉ាងតិច​១១​នាក់​នៅ​កម្ពុជា​និង​២៨​នាក់​នៅ​វៀតណាម។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​ក្តៅ​គគុក​មុន​ថ្ងៃ​បោះឆ្នោត។ កម្មវិធី​ស្បៀង​អាហារ​ពិភព​លោក​ភ្ជាប់​បញ្ហា​អត់​ឃ្លាន​ទៅ​នឹង​ជម្លោះ​ ការ​ប្រែប្រួល​អាកាស​ធាតុ​ និង​ជំងឺ​កូវីដ១៩។ អង្គការ​សហប្រជាជាតិ​ព្រមាន​ពី​​គ្រោះ​ធម្មជាតិ​ច្រើន​ថែម​ទៀត​ដែល​​នឹង​កើត​មាន​ជា​រៀង​រាល់​ឆ្នាំ​ ដោយ​សារ​​បម្រែ​​​បម្រួល​អាកាសធាតុ។ ការបោះ​ឆ្នោត​មុន​ពេល​កំណត់​ជួប​បញ្ហា​​រយៈ​ពេល​ខ្លី​ក្នុង​រដ្ឋGeorgia សហរដ្ឋ​អាមេរិក។ ចិន​ព្រមាន​ប្រទេស​អាស៊ី​ឲ្យ​ប្រុង​ប្រយ័ត្ន​​ចំពោះ​យុទ្ធសាស្រ្ត​របស់​អាមេរិក​ក្នុង​តំបន់។ ប្រភព​នានា​បញ្ជាក់​ថា​ សេតវិមាន​​​​បន្ត​គម្រោង​​​លក់​​​​​អាវុធ​​៣​ប្រភេទ​ដល់​កោះ​តៃវ៉ាន់។ ក្រុមហ៊ុន​ឱសថ Johnson & Johnson​ ផ្អាក​ការ​សាក​ល្បង​វ៉ាក់សាំង​ជំងឺ​កូវីដ​១៩​ បន្ទាប់​ពី​អ្នក​ស្ម័គ្រចិត្ត​ទទួល​វ៉ាក់​សាំង​ម្នាក់​​ធ្លាក់​ខ្លួន​ឈឺ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៤ តុលា ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​ចាក​ចោល​ផ្ទះ​គេច​ពី​ជំនន់​ស្ទឹង​ព្រែកត្នោត​ដែល​លិច​ជាយ​ខាង​ត្បូង​ក្រុង​ភ្នំពេញ​។ សហជីព​ថា ​កម្មករ​ចាប់​ផ្តើម​ប្រមូល​សំរាម​ ក្រោយ​ក្រុមហ៊ុន​ស៊ីនទ្រី​ព្រមព្រៀង​បើក​ប្រាក់​អត្ថប្រយោជន៍​នៅ​ដើម​ឆ្នាំ​ក្រោយ។ អង្គការ​សិទ្ធិ​មនុស្ស​ធំៗ​ថ្កោលទោស​ការ​ផ្តល់​រង្វាន់​របស់​ក្រសួង​យុត្តិធម៌​ថៃ​ដល់​ក្រុមហ៊ុន​ស្ករស Mitr Phol ដែល​បំពាន​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden និង​លោក Trump បន្ត​ឌឺដង​ដាក់​គ្នា​ក្នុង​រដ្ឋ​សំខាន់ៗ​មុន​ពេល​បោះឆ្នោត។ ការ​អះអាង​របស់​លោក Trump អំពី​ការ​លួច​បន្លំ​សន្លឹក​ឆ្នោត អាច​បណ្តាល​ឲ្យ​មាន​ចម្រូង​ចម្រាស​នៃ​ការបោះឆ្នោត​ដោយ​ប្រតិភូ។ បេក្ខជន​ចៅក្រម​តុលាការ​កំពូល​អាមេរិក​អ្នកស្រី Barrett បដិសេធ​មិន​ឆ្លើយ​សំណួរ​ទាក់ទិន​នឹង​រឿង​ក្ដី​សំខាន់ៗ​របស់​តុលាការ​កំពូល។ ចៅក្រម​សហព័ន្ធ​នៅ​សហរដ្ឋ​អាមេរិក​រារាំង​ការ​ពន្លឿន​ថ្ងៃ​ផុត​កំណត់​ជំរឿន​ជាតិ។ ក្រុម​បាតុករ​ថៃ​ប្រជែង​គ្នា​ពីរ​ក្រុម បង្ហាញ​កម្លាំង​ដាក់​គ្នា​ក្នុង​ទីក្រុង​បាងកក។ រាជវាំង​ម៉ាឡេស៊ី​ពន្យារពេល​ប្រជុំ​ដោយសារ​ការ​កើនឡើង​នៃ​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​ប្រទេស។ កាល​ពី​ពេល​ថ្មីៗ​នេះ​លោក ​Anwar ​ប្រឹង​ប្រែង​បាន​កាន់​តំណែង​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​។ ពលរដ្ឋ​តៃវ៉ាន់​ភ័យព្រួយ ​ខណៈ​សកម្ម​ភាព​យន្តហោះ​ចម្បាំង​របស់​ចិន​កើន​ឡើង៕

XS
SM
MD
LG