កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៣ មិថុនា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សហជីពដាក់ពាក្យបណ្តឹងទៅក្រសួងការងារ ទាមទារឲ្យក្រុមហ៊ុន NagaWorld បញ្ឈប់ការបណ្តេញបុគ្គលិក។ ក្រុមហ៊ុនប្រេងបារាំងផ្អាកការទូទាត់សាច់ប្រាក់ទៅឱ្យយោធាមីយ៉ាន់ម៉ា។ ការស្ទង់មតិបង្ហាញថា ពលរដ្ឋអាមេរិកច្រើនឡើងជឿថា មានកំណើនការស្អប់ជនជាតិអាស៊ី។ វិសមធម៌នៃការចែកចាយវ៉ាក់សាំង អូសបន្លាយការឆ្លងរាតត្បាតកូវីដ១៩កាន់តែយូរ៕
ព័ត៌មានពេលរាត្រី៖ ១៣ មិថុនា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា រដ្ឋមន្រ្តីការពារជាតិកម្ពុជាលើកឡើងពីផលចំណេញភូមិសាស្រ្តនយោបាយលើការចោទប្រកាន់អំពីមូលដ្ឋានទ័ពចិននៅរាម។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ចំណុច៧ដែលត្រូវដឹងអំពីការស៊ើបអង្កេតព្រហ្មទណ្ឌលើលោក Trump។ អង្គការសហប្រជាជាតិថា ច្បាប់បោះឆ្នោតថ្មីនៅនីការ៉ាហ្គាគំរាមកំហែងការបោះឆ្នោតប្រកបដោយយុត្តិធម៌។ អង្គការ WHO អំពាវនាវឱ្យមានការចេញចូលដោយមិនមានការរារាំងសម្រាប់បុគ្គលិកសុខាភិបាល និងការដឹកជញ្ជូនបរិក្ខារពេទ្យទៅក្នុងតំបន់ Gaza។ ហើយនៅក្នុងបទសម្ភាសន៍ «កម្ពុជាច្នៃប្រតិដ្ឋ» វិញ អ្នកគូររូបខ្មែរអាមេរិកាំងនៅហូលីវូដគ្រោងជំរុញភាពច្នៃប្រតិដ្ឋនៅមាតុភូមិកម្ពុជា៕