កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៣ ឧសភា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ការនាំចេញស្វាយចន្ទីកម្ពុជាទៅវៀតណាមកើនឡើង ខណៈអ្នកជំនាញខ្មែរជំរុញការកែច្នៃក្នុងស្រុក។ មន្រ្តីសុខាភិបាលបន្តព្រមានអំពី«មហន្តរាយ»សុខាភិបាលសាធារណៈ ខណៈស្ថានភាពជំងឺកូវីដ១៩ ស្ថិតក្នុងស្ថានភាពគួរឲ្យព្រួយបារម្ភនៅឡើយ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមសមាជិកសភាអាមេរិកពីគណបក្សសាធារណរដ្ឋបោះឆ្នោតដកអ្នកស្រី Liz Cheney ចេញពីតំណែងដឹកនាំបក្ស។ ចំនួនអ្នកស្លាប់ក្នុងតំបន់ Gaza និងតំបន់ក្បែរខាងអ៊ីស្រាអែលកើនដល់៤០នាក់ ខណៈការប្រយុទ្ធគ្នាបន្តកើតមាន។ អាជ្ញាធរស្នើអ្នកបើកបររថយន្តនៅអាមេរិកកុំឲ្យស្លន់ស្លោរឿងបញ្ហាខ្វះប្រេងសាំង។ អង្គការសុខភាពពិភពលោកថា ជំងឺកូវីដ១៩បំប្លែងខ្លួនថ្មីដែលរកឃើញដំបូងនៅឥណ្ឌា បានឆ្លងរាលដាលដល់ប្រទេសជិត ៥០ ហើយនៅក្នុងពិភពលោក។ អាជ្ញាធរមីយ៉ាន់ម៉ាចាប់ខ្លួនមនុស្ស ៣៩នាក់ ទាក់ទងនឹងការបំផ្ទុះនានានិងការព្យាយាមហាត់សមយោធាជាមួយក្រុមឧទ្ទាមជនជាតិភាគតិច។ សមាជិកព្រឹទ្ធសភាអាមេរិកខាងគណបក្សប្រជាធិបតេយ្យចង់កែច្បាប់ពន្ធដាររបស់លោក Trump៕
ព័ត៌មានពេលរាត្រី៖ ១៣ ឧសភា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ប៉ូលិសរកឃើញករណីភ្លើងឆេះផ្ទះក្នុងខេត្តកំពង់ឆ្នាំងស្លាប់មនុស្ស៥នាក់ ជាឃាតកម្មសម្លាប់ភរិយានិងកូន។ តុលាការសម្រេចឲ្យពិធីការិនីទូរទស្សន៍ MyTV នៅក្រៅឃុំ ខណៈមានរឿងចម្រូងចម្រាស«ស្នេហា»ជាមួយឧកញ៉ាម្នាក់។ មនុស្ស៦នាក់ទៀតស្លាប់ដោយកូវីដ១៩ ខណៈអ្នកឆ្លងមានដល់ជាង៤៣០នាក់ទៀតនៅកម្ពុជា។ នៅក្នុងកម្មវិធី Hello VOA ថ្ងៃនេះ មានកិច្ចពិភាក្សាអំពី «សង្គមស៊ីវិលស្នើឲ្យមានការពិនិត្យអំពើពុករលួយក្នុងការទទួលបានវ៉ាក់សាំង»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អំពើហិង្សារវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនបង្វែរចំណាប់អារម្មណ៍របស់លោក Biden ទៅកាន់តំបន់មជ្ឈិមបូព៌ាវិញ។ បំពង់បង្ហូរប្រេងដើរឡើងវិញ ស្របពេលដែលពលរដ្ឋអាមេរិកសម្រុកទិញប្រេងសាំងទុក។ ជំងឺកូវីដ១៩ រារំាងការប្រារព្ធពិធីបុណ្យស្រាយបួស Eid al-Fitr របស់អ្នកកាន់សាសនាឥស្លាមពីរឆ្នាំជាប់គ្នា។ ការអំពាវនាវឲ្យប្រទេសចិនអនុញ្ញាតឲ្យមន្ត្រីសិទ្ធិមនុស្សចូលក្នុងតំបន់ Xinjiang មានកាន់តែច្រើនឡើងនៅអង្គការសហប្រជាជាតិ។ ឫសគល់នៃជម្លោះនៅតំបន់ Tigray ក្នុងប្រទេសអេត្យូពី៕