ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១៣ មេសា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​អ្នក​ជំនាញ​អង្គការ​សហប្រជាជាតិ​ជំរុញ​ឲ្យ​កម្ពុជា​ពិនិត្យ​ឡើង​វិញ​ទៅ​លើ​​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ១៩​របស់​ខ្លួន។ សង្គម​ស៊ីវិល​ថា នាយក​រដ្ឋមន្ត្រី​មាន​ឥទ្ធិពល​លើ​សារព័ត៌មាន​ ក្រោយ​ដក​អាជ្ញាបណ្ណ​អ្នក​កាសែត​ម្នាក់។ លោក ហ៊ុន សែន ហៅ​ការ​អំពាវ​នាវ​របស់​លោក សម រង្ស៊ី ថា​«មាន​គោល​បំណង​ឲ្យ​ពលរដ្ឋ​ទៅ​ដណ្តើម​វ៉ាក់សាំង»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា បុគ្គលិក​សុខាភិបាល​អាស៊ី​​នៅ​សហរដ្ឋអាមេរិក​ប្រឈម​នឹង​ការ​គំរាម​ផ្សេង​ទៀត​ក្រៅ​ពី​ជំងឺកូវីដ។ របប​យោធា​មីយ៉ាន់ម៉ា​​បន្ថែម​បទចោទ​ប្រកាន់​ថ្មី​ចំពោះ​អ្នកស្រី Aung San Suu Kyi។ នាយក​រដ្ឋមន្ត្រី​កូរ៉េ​ខាងត្បូង​ទៅ​ដល់​ប្រទេស​អ៊ីរ៉ង់​ដើម្បី​ជួយ​​ធ្វើ​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​ឡើង​វិញ។ ការ​តវ៉ា​បាន​ផ្ទុះឡើង​បន្ទាប់​ពី​ប៉ូលិស​បាញ់​បុរស​ស្បែក​ខ្មៅ​នៅ​ភ្លើង​ស្តុប​ក្រុង Minneapolis។ ប្រទេស​ថៃ​រាយការណ៍​ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ១៩​ ខ្ពស់​បំផុត នៅ​មុន​ថ្ងៃ​ចូលឆ្នាំ៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ១៣ មេសា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ភ្នំពេញ​បន្ត​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ពេល​យប់​​១៤​ថ្ងៃ​​បន្ថែម​ទៀត ដើម្បី​ទប់​ស្កាត់​ជំងឺ​កូវីដ១៩។ អតីត​មន្ត្រី​បក្ស​ប្រឆាំង លោក ថាច់ សេដ្ឋា ទទួល​​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ ខណៈ​​ប្រឈម​បណ្តឹង​តុលាការ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​អ្នក​ជំនាញ​ថា អន្តរជាតិ​ត្រូវ​ដោះស្រាយ​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា​តាមវិធី​តុលាការ​ព្រហ្មទណ្ឌ​អន្តជាតិ ​ទណ្ឌកម្ម មហា​សន្និបាត​អ.ស.ប.។ លោក Blinken ធ្វើ​ទស្សនកិច្ច​ទៅ​អឺរ៉ុប​ដើម្បី​ពិភាក្សា​ជាមួយ​សម្ព័ន្ធមិត្ត​អំពី​បញ្ហា​អ៊ុយក្រែន​និង​អាហ្វហ្គានីស្ថាន។ ក្រុម​សកម្មជន​មីយ៉ាន់ម៉ា​លុបចោល​ពិធី​ចូល​ឆ្នាំ​ថ្មី​និង​ធ្វើការ​តវ៉ា​ប្រឆាំង​នឹង​យោធា​ដោយ​ស្ងៀមស្ងាត់។ រុស្ស៊ី​និង​អ៊ីរ៉ង់​រួម​គ្នា​ប្រឆាំង​បស្ចិម​ប្រទេស​រឿង​កិច្ច​ព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់។ វេជ្ជបណ្ឌិត​ជំងឺ​បេះដូង​ថា លោក Floyd មិន​មែន​ស្លាប់​ដោយសារ​ជំងឺ​បេះដូង​ឬ​ការ​ប្រើ​ថ្នាំ​ញៀន​លើស​កម្រិត​នោះ​ទេ។ ខណៈ​ជនជាតិ​អាមេរិក​កាន់តែ​ច្រើន​​បាន​ចាក់​វ៉ាក់សាំង​ លោក​ Biden ​បង្កើន​កិច្ច​ប្រឹងប្រែង​ផ្តល់​វ៉ាក់សាំង​ឲ្យ​បរទេស និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG