កម្មវិធីវិទ្យុ
០៥:០០ - ០៥:២៩
ព័ត៌មានពេលព្រឹក ១៣ ធ្នូ៖ ក្រុមសិទ្ធិមនុស្សប្តឹងក្រុមហ៊ុន Oikocredit ដែលផ្តល់ហិរញ្ញវត្ថុដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជា
ព័ត៌មានថ្ងៃនេះមានដូចជា ក្រុមសិទ្ធិមនុស្សប្តឹងក្រុមហ៊ុន Oikocredit ដែលផ្តល់ហិរញ្ញវត្ថុដល់ស្ថាប័នមីក្រូហិរញ្ញវត្ថុនៅកម្ពុជា។ សង្គមស៊ីវិលស្នើឲ្យមានការអប់រំកងសន្តិសុខ ពាក់ព័ន្ធនឹងការប្រើហិង្សាលើអ្នកតវ៉ាជាស្ត្រីនិងព័ត៌មានផ្សេងៗទៀត៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ១៣ ធ្នូ៖ បារាំងរៀបចំសន្និសីទផ្ដោតលើតម្រូវការផ្នែកហេដ្ឋារចនាសម្ពន្ធរបស់អ៊ុយក្រែន
ព័ត៌មាននៅថ្ងៃនេះមាន លោក ហ៊ុន សែន ប្រកាសឱ្យស្វែងរកសាច់ញាតិរបស់អ្នកដែលមានគម្រោងតវ៉ាប្រឆាំងនឹងលោកនៅអឺរ៉ុប។ មន្ត្រីសង្ឃវត្តឧណ្ណាលោមបកស្រាយការវាយកម្ទេចកុដិដែលចុះក្នុងបញ្ជីបេតិកភណ្ឌជាតិ។ បារាំងរៀបចំសន្និសីទផ្ដោតលើតម្រូវការផ្នែកហេដ្ឋារចនាសម្ពន្ធរបស់អ៊ុយក្រែន និងព័ត៌មានផ្សេងទៀត៕