ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១៣ ធ្នូ ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន អ្នក​មាន​ចំណូល​ទាប​នៅ​ភ្នំពេញ ថ្លឹងថ្លែង​រវាងបញ្ហា​​ក្រពះ​និង​ការឆ្លង​ជំងឺ​កូវីដ។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​បុតស្វាណា​នឹង​បញ្ជូន​ដំរី​ត្រឡប់​ទៅ​អង់ហ្គោឡា​វិញ​ដើម្បី​បន្ថយ​ចំនួន​ដ៏​លើស​លប់​ក្នុង​ប្រទេស​ខ្លួន។ គ្រោះ​ទឹកជំនន់​នៅ​ព្រំដែន​កាមេរូន​និង​ឆាដ​ធ្វើ​ឲ្យ​មនុស្ស​រាប់ពាន់នាក់​ប្រឈម​ភាព​អត់ឃ្លាន​និង​បាត់បង់​ទីលំនៅ។ កិច្ចចរចា​រដ្ឋធម្មនុញ្ញ​ស៊ីរី​ប្រព្រឹត្តិ​ទៅ​ក្រោម​ការ​ខ្វែង​គំនិតគ្នា និង​ភាពតានតឹង។ នាយក​រដ្ឋមន្ត្រី​ថៃ​ត្រូវ​បាន​រក​ឃើញ​ថា​មិនមាន​ទោស ខណៈ​ដែល​ក្រុម​អ្នក​តវ៉ា​ថ្កោល​ទោស​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​ប្រទេស​នេះ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១៣ ធ្នូ ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​អ្នកវិភាគ​រំពឹង​ថា​រដ្ឋបាល​ប្រធានាធិបតី​ថ្មី​នៅ​សហរដ្ឋ​អាមេរិក​នឹង​ជួយ​ជំរុញ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ ទោះបី​មាន​ការ​ពង្រឹង​អនាម័យ​ក្នុង​រោងចក្រ កម្មករ​នៅតែ​ភ័យខ្លាច​ឆ្លង​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា គោល​នយោបាយ​របស់​លោក Biden សម្រាប់​ស្ត្រី។ ហ្វីលីពីន​សម្លឹង​ទៅរក​ការ​ផ្លាស់ប្តូរ​ជំហរ​រឿង​កិច្ច​ព្រមព្រៀង​យោធា​សហរដ្ឋ​អាមេរិក​ដែល​នឹង​ត្រូវ​លុបចោល។ វិធី​ដែល​កង​យោធា​សហរដ្ឋ​អាមេរិក​បង្កើត​អាហារ​សម្រន់​ដែល​ជនជាតិ​អាមេរិកាំង​ចូលចិត្ដ។ ក្រុម​ចម្រៀង​រ៉េប​សរសេរ​បទ​ថ្មី​អំពី​បាតុកម្ម​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ប្រទេស​ថៃ។ អ្នក​ញៀន​គ្រឿង​ញៀន​នៅ​ក្រុង Kandahar ប្រទេស​អាហ្វហ្គានីស្ថាន ស្នើ​រដ្ឋាភិបាល​ឲ្យ​បង្កើន​កន្លែង​ព្យាបាល។ ហាង​លក់​តុក្កតា​បញ្ជា​ដោយ​ដៃ​តែមួយ​គត់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន​ប្រារព្ធ​ខួប ២៥ ឆ្នាំ​នៃ​ដំណើរការ​អាជីវកម្ម៕

XS
SM
MD
LG