កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៣ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវធ្វើវិសោធនកម្មញឹកញាប់ ខណៈនីតិរដ្ឋនៅមានបញ្ហា។ សាលាឧទ្ធរណ៍ សម្រេចព្យួរទោសសេសសល់របស់លោក រ៉ុង ឈុន នាំឲ្យលោកបានចេញពីពន្ធនាគារ។ នៅសន្និសីទអង្គការសហប្រជាជាតិ កម្ពុជាស្នើសុំជំនួយបន្ថែមស្តីពីវិបត្តិការប្រែប្រួលអាកាសធាតុ៕
ព័ត៌មានពេលរាត្រី៖ ១៣ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន រដ្ឋធម្មនុញ្ញកម្ពុជា ត្រូវធ្វើវិសោធនកម្មញឹកញាប់ ខណៈនីតិរដ្ឋនៅមានបញ្ហា។ ក្រុមការពារព្រៃឡង់ ស្នើឲ្យអាជ្ញាធររឹតបន្តឹងច្បាប់ព្រៃឈើ ខណៈបទល្មើសព្រៃឈើបន្តកើនឡើង។ សេចក្តីដកស្រង់នៃកម្មវិធី Hello VOA ស្តីពីបញ្ហាប្រឈមនិងឱកាសសម្រាប់អ្នកសារព័ត៌មាននៅកម្ពុជាក្នុងគ្រាកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិវិញមាន សេដ្ឋកិច្ចសហរដ្ឋអាមេរិក បន្ថែមការងារ ៥៣១.០០០ ក្នុងខែតុលា។ អ្នកវិភាគមើលឃើញថា ប្រធានាធិបតីចិនពង្រឹងអំណាចក្នុងកិច្ចប្រជុំថ្នាក់ដឹកនាំចិន។ វេជ្ជបណ្ឌិតនីហ្សេរីយ៉ា ធ្វើចំណាកស្រុកទៅបរទេស ដើម្បីទទួលបានប្រាក់ខែខ្ពស់ និងលក្ខខណ្ឌការងារប្រសើរ៕