កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១៣ តុលា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា ចិនចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជាផ្ដល់ជំនួយ«ប្រញាប់»១៤០លានដុល្លារ។ ពលរដ្ឋនៅភ្នំពេញត្អូញត្អែរអំពីការជន់លិចផ្ទះដោយសារភ្លៀងខ្លាំង ប្រព័ន្ធលូកកស្ទះ និងការលុបបឹង។ ព័ត៌មានអន្តរជាតិវិញមានដូចជា ព្រឹទ្ធសភាអាមេរិកបើកសវនាការសម្រេចលើបេក្ខភាពចៅក្រមតុលាការកំពូលទី៣ដែលតែងតាំងដោយលោក Trump។ ភ្លៀងខ្លាំងនិងទឹកជំនន់បានសម្លាប់មនុស្សយ៉ាងតិច១៧នាក់ក្នុងភាគកណ្តាលនៃប្រទេសវៀតណាម។ លោកJoe Biden នឹងទៅឃោសនាបោះឆ្នោតទ្រង់ទ្រាយធំជាលើកដំបូងក្នុងរដ្ឋ Ohio នៅថ្ងៃចន្ទ។ ប្រទេសអ៊ីរ៉ង់ប្រកាសពីចំនួនអ្នកស្លាប់ប្រចាំថ្ងៃដោយជំងឺកូវីដ១៩ខ្ពស់បំផុត រាប់ទាំងអ្នកឆ្លងជំងឺថ្មីផង។ ពលរដ្ឋអាមេរិកពីររូបទទួលរង្វាន់ណូបែលផ្នែកវិទ្យាសាស្រ្តសេដ្ឋកិច្ចឆ្នាំ២០២០។ ជនអនាថានៅរដ្ឋ California អាចបោះឆ្នោតបាន៕
ព័ត៌មានពេលរាត្រី៖ ១៣ តុលា ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា សហរដ្ឋអាមេរិកនឹងបើកការិយាល័យ FBI នៅប្រទេសកម្ពុជា។ មន្ត្រី៖ កម្ពុជាជួបជំនន់ធំមិនធ្លាប់មាននាជិតមួយទសវត្សរ៍ចុងក្រោយ។ សហជីព៖ ភាគីពាក់ព័ន្ធស្វះស្វែងបន្តចរចាដើម្បីបញ្ចប់វិវាទការងាររបស់កម្មករក្រុមហ៊ុនស៊ីនទ្រី។ ចិនថា កម្ពុជាគាំទ្រគំនិតផ្តួចផ្តើមសកលស្តីពីសន្តិសុខទិន្នន័យដែលចម្រូងចម្រាសជាមួយអាមេរិក។ ព័ត៌មានអន្តរជាតិវិញមានដូចជា ព្រឹទ្ធសភាគ្រោងចោទសួរអ្នកស្រី Barrett បេក្ខជនចៅក្រមតុលាការកំពូលដែលតែងតាំងដោយលោក Trump នៅថ្ងៃអង្គារនេះ។ លោក Trump និងលោក Biden ឌឺដងពាក្យសម្ដីដាក់គ្នានៅក្នុងរដ្ឋដែលមានការប្រជែងខ្លាំង។ វេជ្ជបណ្ឌិតថា លោក Trump ធ្វើតេស្តឃើញថាលែងមានជំងឺកូវីដ១៩ ហើយ។ ពលរដ្ឋអាមេរិកាំងជាច្រើនទៅបោះឆ្នោតមុនថ្ងៃបោះឆ្នោតទី៣ ខែវិច្ឆិកា។ ការសម្លាប់រង្គាល ៤៤ឆ្នាំមុននៅតាមលងជនជាតិថៃដែលរួចជីវិត។ អតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Jimmy Carter មានអាយុ ៩៦ ឆ្នាំហើយ។ វត្តមាននាវានេសាទត្រីចិន៣០០គ្រឿងនៅក្នុងសមុទ្រអាមេរិកខាងត្បូងនាំឲ្យមានកង្វល់សន្តិសុខម្ហូបអាហារ៕