កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១២ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមាន សង្គមស៊ីវិលអំពាវនាវឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នា ក្នុងនោះមានពលករដែលទើបត្រឡប់ពីក្រៅប្រទេស។ រីឯព័ត៌មានអន្តរជាតិវិញមាន ការធ្វើចារកម្មកាន់តែមានភាពវៃឆ្លាត ខណៈចិននិងតៃវ៉ាន់ខ្វះការដោះដូរព័ត៌មាន ប៉ុន្តែបានប្រើប្រាស់អ៊ីនធឺណិតជំនួសវិញ។ អាហ្វហ្គានីស្ថានងាកទៅចិននឹងប្រទេសផ្សេងទៀត ស្របពេលទំនាក់ទំនងជាមួយអាមេរិកចូលដល់ដំណាក់កាលស្រពេចស្រពិល។ អ្នកតស៊ូមតិជំរុញឲ្យរដ្ឋាភិបាលអូស្ត្រាលីចាត់វិធានការបន្ថែមដើម្បីទប់ស្កាត់អំពើហិង្សាលើស្រ្តីនិងកុមារ ក្នុងអំឡុងពេលបិទខ្ទប់៕
ព័ត៌មានពេលរាត្រី៖ ១២ កញ្ញា ២០២១
ព័ត៌មានអំពីកម្ពុជាមាន រដ្ឋមន្រ្តីការបរទេសចិននឹងធ្វើទស្សនកិច្ចនៅកម្ពុជានិងប្រទេសផ្សេងទៀត នៅគ្រាអាមេរិកបង្កើនទំនាក់ទំនងជាមួយអាស៊ាន។ សម្រង់សង្ខេបពីកម្មវិធី Hello VOA អំពី «សង្គមស៊ីវិលអំពាវនាវឲ្យមានការស៊ើបអង្កេតឯករាជ្យលើការចោទប្រកាន់ពីអំពើស៊ីសំណូករបស់មន្ត្រីប៉ូលិស»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា តើពលរដ្ឋវ័យក្មេងនៅក្រុង New York យល់ដូចម្តេចពីហេតុការណ៍ភេរវកម្ម ១១ កញ្ញា? អង្គការសហប្រជាជាតិនឹងពិភាក្សាអំពីតំណាងមីយ៉ាន់ម៉ានៅមហាសន្និបាត។ ចំនួនគ្រោះធម្មជាតិបានកើនឡើង ប៉ុន្តែការស្លាប់បានថយចុះនៅក្នុងរយៈពេល ៥០ឆ្នាំមកនេះ។ ស្ត្រីបម្រើក្នុងជួរកងទ័ពអាហ្វហ្គានីស្ថានបារម្ភពីសុវត្ថិភាពនិងអនាគត៕