ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប.​ ថ្កោល​ទោស​រដ្ឋាភិបាល​កម្ពុជា​ ដែល​បង្កើន​​ការ​គាប​សង្កត់​ដល់​អ្នក​ការពារ​សិទ្ធិ​មនុស្ស។ សកម្មជន​សិទ្ធិ​មនុស្ស​ស្នើសុំ​អន្តរាគមន៍​ពី​អាមេរិក​ជួយ​ដោះលែង​សកម្មជន​កម្ពុជា​ដែល​ត្រូវ​បាន​ចាប់ខ្លួន។ សហភាព​អឺរ៉ុប​បង្ហាញ​ក្ដី​«បារម្ភ​កម្រិត​ធ្ងន់ធ្ងរ»​អំពី​ការ​បង្ក្រាប​ថ្មីៗ​បន្ថែម​ទៀត​នៅ​កម្ពុជា។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ប្រទេស​ចិន​និង​ឥណ្ឌា​ ឯកភាព​​​ឲ្យ​កង​ទ័ព​របស់​ខ្លួន​បញ្ឈប់​ការ​​​ប្រឈម​មុខ​ដាក់​គ្នា​ក្នុង​តំបន់​ព្រំដែន​​ដែល​មាន​ជម្លោះ។ ស្រុក​ Arlington ក្នុង​រដ្ឋ​ Virginia ​ប្រារព្ធ​ខួបនៃ​​​ការ​វាយ​ប្រហារ​ភេរវកម្ម​ថ្ងៃ​ទី១១ ខែ​​កញ្ញា​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ តាម​រយៈប្រព័ន្ធ​អនឡាញ។​ ប្រទេស​ឥណ្ឌា​បាន​កត់​ត្រា​នូវ​​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩​ថ្មី​​ចំនួន​ជិត​១សែន​នាក់​ក្នុង​មួយ​ថ្ងៃ​។ អ្នក​ដឹកនាំ​របប​យោធា​ប្រទេស​​ម៉ាលី បន្ត​កិច្ច​ប្រជុំ​កំពូល​រយៈពេល​៣ថ្ងៃ​ ស្តី​ពី​គម្រោង​បង្កើត​រដ្ឋាភិបាល​អន្តរកាល​មួយ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ប្រាក់​ខែ​​កម្មករ​កាត់ដេរ​ឡើង​២ដុ​ល្លារ​ ខណៈ​ជំហរ​រោងចក្រ​ចង់​ឲ្យ​បន្ថយ។​ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា មាន​កំណើន​ការ​ទុក​ចិត្ត​អំពី​វ៉ាក់សាំងជំងឺ​កូវីដ១៩​ តែ​មាន​ការ​ព្រួយបារម្ភ​ច្រើន​ជាង​មុន​អំពី​ការ​ផ្គត់ផ្គង់​វ៉ាក់សាំង​នេះ។ តៃវ៉ាន់​ទទួល​ស្គាល់​អ្នក​សារព័ត៌មាន​បរទេស​កាន់​តែ​ច្រើន​ឡើង​ ដែលអ្នក​ខ្លះ​ភៀស​ខ្លួន​ពីប្រទេស​ចិន។ ហាង​កាត់សក់​ពលរដ្ឋ​អាមេរិកាំង​ស្បែកខ្មៅ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ១៩។ កំណើន​ការ​ចាប់ខ្លួន​អ្នកជួញដូរ​សត្វព្រៃ​នៅ​ប្រទេស​វៀតណាម​ដោយសារ​ទំនាក់ទំនង​រវាង​ជំងឺ​កូវីដ​ជាមួយ​សត្វព្រៃ។ បំណុល​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ប្រហែល​ស្មើ​នឹង​ទំហំ​សេដ្ឋកិច្ច​ជាតិ​ក្នុង​ឆ្នាំ​នេះ​និង​ឆ្នាំក្រោយ។ មាន​ក្តី​សង្ឃឹម​ថា បច្ចេកវិទ្យាបញ្ញានិម្មិត AI អាច​ទប់ស្កាត់​ការ​បៀតបៀន​ចំពោះស្ត្រី​ និងព័ត៌មាន​អន្តរជាតិ​ផ្សេងទៀត៕

XS
SM
MD
LG