ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១២ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​ឲ្យ​ពលរដ្ឋ​យ៉ាង​តិច​១០​គ្រួសារ​រុះ​រើ​ផ្ទះ​ចេញ​ពី​តំបន់​​ជាប់​អាង​ស្តុក​ទឹក​បឹង​ទំពុន​ក្នុង​ពេល​មួយ​សប្តាហ៍ ដោយ​មិន​ផ្តល់​សំណង។ ម្ចាស់​ក្រុមហ៊ុន​ស៊ូជីង​ថា«អយុត្តិធម៌» រឿង​ដក​ហូត​ដី​អភិវឌ្ឍ​ផែ​ទេសចរណ៍​នៅ​ខេត្ត​សៀម​រាប ពាក់​ព័ន្ធ​នឹង​បំណុល​ពន្ធ។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ព្រឹទ្ធ​សភា​អាមេរិក​អនុម័ត​ពង្រាង​ច្បាប់​​ថវិកា​ដែល​មាន​ទឹក​ប្រាក់​ប្រមាណ​៣,៥​លាន​លាន​ដុល្លារ។ ប៉ូលិស​ថៃ​ប្រឈម​ជាមួយ​ក្រុម​​បាតុករ​ម្តង​ទៀត​នៅ​ជិត​គេហដ្ឋាន​នាយក​រដ្ឋមន្ត្រី។ ប្រទេស​ប៉ាគីស្ថាន​ព្យាយាម​ការពារ​គំនិត​​ផ្តួច​ផ្តើម​​ឲ្យ​មាន​សន្តិភាព​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ មនុស្ស​ចំនួន​៥​នាក់​បាន​ហក់​ពី​លើ​អគារ​ស្នាក់​នៅ​ដើម្បី​គេច​ចេញ​ពី​កម្លាំង​សន្តិសុខ​​មីយ៉ាន់ម៉ា​ ដែល​ធ្វើ​ឲ្យ​ពួក​គេ​យ៉ាង​តិច​២​នាក់​បាន​ស្លាប់។ សហជីព​គ្រូ​បង្រៀន​ដ៏​ធំ​បង្អស់​មួយ​របស់​ទីក្រុង​ហុងកុង បាន​ប្រកាស​រំសាយ។ អភិបាល​រដ្ឋ​ញូវយ៉ក​ប្រកាស​លាលែង​ពី​តំណែង​ ជុំវិញ​ការ​ចោទ​ប្រកាន់​ការ​​បៀត​បៀន​ផ្លូវ​ភេទ៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ១២ សីហា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា អង្គការ ​IMF ​ផ្តល់​ជំនួយ​ឥត​សំណង​ដល់​កម្ពុជា​ប្រមាណ​២៤០​លាន​ដុល្លារ​អាមេរិក ដើម្បី​ស្តារ​សេដ្ឋ​កិច្ច។ អ្នក​ជំនាញ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បារម្ភ​ការ​បន្ត​រឹត​ត្បិត​សារព័ត៌មាន ខណៈ​ក្រសួង​ព័ត៌មាន​បង្កើត​គណៈកម្មការ​ក្រម​សីលធម៌។​​​​​​​​​​​ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី​«ការ​កេង​ចំណេញ​ពី​វិបត្តិ​កូវីដ១៩ និង​សុខភាព​សាធារណៈ​នៅ​កម្ពុជា»។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋបាល​ចំណី​អាហារ​និង​ឱសថ​ស.រ.អា.​នឹង​អនុញ្ញាត​វ៉ាក់សាំង​កូវីដ១៩​ដូស​ទី៣​ដល់​អ្នក​មាន​បញ្ហា​អង្គបដិប្រាណ។ ប្រទេស​ស៊ូដង់​ត្រៀម​ប្រគល់​អតីត​មេ​ដឹកនាំ​ឱ្យ​តុលាការ​ព្រហ្មទណ្ឌ​អន្តរជាតិ។ រដ្ឋបាល​រាជធានី​ភ្នំពេញ​បន្ត​រឹត​ត្បិត​ការ​ធ្វើ​ដំណើរ​និង​ការ​លក់​ដូរ​ដែល​មាន​ហានិ​ភ័យ​ខ្ពស់​នឹង​ការ​ឆ្លង​កូវីដ​១៩។ មនុស្ស​៣​នាក់​ស្លាប់​និង​ជាង​២០​នាក់​របួស​ក្នុង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​រថយន្ត​ដឹក​កម្ម​ករ​ក្នុង​ខេត្ត​កំពង់​ស្ពឺ។ អង្គការ​ Amnesty International ​ថា​ ស្ត្រី​ និងក្មេង​ស្រី​​រាប់រយ​នាក់​ត្រូវ​គេ​រំលោភ​នៅ​ Tigray ​នៃ​ប្រទេស​អេត្យូពី។ ស្នងការដ្ឋាន​ប៉ូលិស​ធ្លាក់​ទៅ​ក្នុង​កណ្តាប់​ដៃ​ក្រុម​តាលីបង់​នៅ​ភាគ​ខាងត្បូង​អាហ្វហ្គានីស្ថាន៕

XS
SM
MD
LG