ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កំណើន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ និង​ការថ្លោះធ្លោយ​ក្នុង​ការ​តាមដាន បាន​បង្ក​កង្វល់​ថ្មី​អំពី​ការឆ្លង​វីរុស​នេះ​នៅ​កម្ពុជា។ មន្ត្រី​នគរបាល​ជា​ស្ត្រី បឹ្តង​ស្នងការ​ខេត្តកំពង់ធំ ចោទ​ប្រកាន់​រឿង​បៀតបៀន​​ផ្លូវ​ភេទ។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា គេ​រំពឹង​ថា លោក Biden នឹង​ប្រកាស​ដៃគូ​ឈរឈ្មោះ​ជា​បេក្ខជន​អនុប្រធានាធិបតី​ក្នុង​សប្ដាហ៍​នេះ។ ប្រធានាធិបតី​ Putin ថា​រុស្សី​ជា​ប្រទេស​ទី​មួយ​​ដែល​​បាន​អនុញ្ញាត​​ជា​ផ្លូវការ​ឲ្យ​​​ចាក់​វ៉ាក់សាំង​កូវីដ១៩​ថ្មី​មួយ​ដែល​រុស្ស៊ី​បាន​បង្កើត។ ស្នងការ​ប៉ូលិស​ក្រុង Seattle នឹង​លាលែងពី​តំណែង ក្រោយ​ពី​មាន​ការ​ប្រកាស​កាត់​បន្ថយ​ចំនួន​ប៉ូលិស។ នូវែលសេឡង់​​រក​ឃើញ​ករណី​ឆ្លង​ថ្មី​​នៃ​ជំងឺ​កូវីដ១៩ ក្រោយ​គ្មាន​​​ការ​ឆ្លង​អស់​​១០២​ថ្ងៃ។ រដ្ឋមន្ត្រី​ប្រទេស​​អង់គ្លេស​និង​​បារាំង​ជួប​ប្រជុំ​ពីការ​​​ទប់​ស្កាត់​វិបត្តិ​ជន​​ភៀស​ខ្លួន​​តាម​ទូក៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ទណ្ឌកម្ម​ពាណិជ្ជ​កម្ម​របស់​អឺរ៉ុប​មក​លើ​កម្ពុជា​ចាប់​ចូល​ជាធរមាន។ ក្នុង​ខួប​៧០​ឆ្នាំ មន្ត្រី​ជាន់ខ្ពស់​អាមេរិក​ថា​សហរដ្ឋ​អាមេរិក​នៅ​តែ​ប្តេជ្ញា​ធ្វើ​ជា​មិត្ត​និង​ដៃគូ​ល្អ​របស់​កម្ពុជា។ កង​សន្តិសុខ​បិទ​ការ​ដើរ​ហែក្បួន​របស់​អ្នកតវ៉ា​គាំទ្រ​លោក រ៉ុង ឈុន ដែល​ប្រើ​សារ «អំពាវនាវ​ឲ្យ​ពលរដ្ឋ​គោរព​ទង់ជាតិ»។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា លោក Joe Biden បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ​ ជ្រើសរើស​សមាជិកព្រឹទ្ធសភា​ Kamala Harris ជា​បេក្ខជន​អនុ​ប្រធានាធិបតី។ ខ្មែរ​អាមេរិកាំង​គាំទ្រ​ការ​ជ្រើស​រើស​បេក្ខជន​អនុ​ប្រធានាធិបតី​ជា​ស្ត្រី។ ការ​ជ្រើសរើស​លោកស្រី Harris ជា​ដៃគូ​ឈរ​ឈ្មោះ​ប្រជែង ​នាំឲ្យ​ខ្លះ​ហូរ​ទឹកភ្នែក​និង ​ខ្លះរិះគន់។ សហរដ្ឋ​អាមេរិក​ធ្វើ​កិច្ច​ព្រមព្រៀង​ផលិត​វ៉ាក់សាំង​ការពារ​ជំងឺកូវីដ១៩​ចំនួន​១រយលាន​ដូស ជាមួយ​ក្រុមហ៊ុន​ Biotech។ មេដឹកនាំ​គណបក្ស​ប្រឆាំង​ប្រទេស Belarus រត់​គេច​ខ្លួនទៅ​ប្រទេស Lithuania។ អ្នក​ការទូត​កំពូល​សហរដ្ឋអាមេរិក​ជួប​ជាមួយ​នាយករដ្ឋមន្រ្តី​ប្រទេស​ឆែក។ លោកស្រី អូម៉ា (Omar) ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​ឈ្នះ​ការប្រកួតប្រជែង​ការបោះឆ្នោត​បឋម​អាមេរិក​ កាល​ពី​ថ្ងៃ​អង្គារ។ ការ​ឆ្លង​រាលដាល​ជា​សកល​នូវ​វីរុស​កូរ៉ូណា​ថ្មី បាន​បន្ត​ការ​ប៉ះទង្គិច​ដល់​ការ​ប្រកួត​កីឡា​ពិភពលោក ខណ:​​​សន្និសីទ​កីឡា​អត្តពលកម្ម​នៃ​មហាវិទ្យាល័យ​ធំៗ​២​របស់​អាមេរិក បាន​ប្រកាស​​អំពី​ការ​ពន្យារ​ពេល​ការប្រកួតកីឡា​បាល់ទាត់​នៅ​រដូវ​ស្លឹកឈើ​ជ្រុះ​ខាង​មុខ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃទៀត៕  

XS
SM
MD
LG