កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១២ កក្កដា ២០២១
ព័ត៌មានអន្តរជាតិសំខាន់មានដូចជា តើហេតុអ្វីបានជាចិនបង្កើតរូបិយប័ណ្ណឌីជីថលផ្ទាល់ខ្លួន? ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបង្កើតក្រុមការងារពិសេសមួយដើម្បីបង្ក្រាបការគំរាមកំហែងអ្នកធ្វើការខាងបោះឆ្នោត។ ប្រទេសថៃចាប់ផ្ដើមធ្វើតេស្តវ៉ាក់សាំងកូវីដ១៩ផលិតក្នុងស្រុកលើមនុស្ស។ អ.ស.បព្រមានថា គ្រោះរាំងស្ងួតបណ្តាលមកពីបម្រែបម្រួលអាកាសធាតុកំពុងគំរាមកំហែងការអភិវឌ្ឍ៕
ព័ត៌មានពេលរាត្រី៖ ១២ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា អាមេរិកជំរុញការស៊ើបអង្កេតបន្ថែមលើឃាតកម្មលោក កែម ឡី ខណៈមន្ត្រីកម្ពុជាថាកុំឲ្យធ្វើអាជីវកម្មនយោបាយ។ ស្ថានភាពកូវីដនៅកម្ពុជាវិវត្តទៅរកកម្រិតធ្ងន់ធ្ងរ ទោះវិសាលភាពចាក់វ៉ាក់សាំងបង្ការពង្រីកធំធេង។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ឥរិយាបថបច្ចុប្បន្នរបស់ពលរដ្ឋខ្មែរចំពោះការចូលរួមនយោបាយនិងសង្គម»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden គាំទ្រការបដិសេធរបស់លោក Trump ចំពោះការទាមទារដែនសមុទ្រចិនខាងត្បូងរបស់ចិន។ ការប្រឆាំងតវ៉ាដ៏កម្រកើតឡើងនៅប្រទេសគុយបា ចំពេលមានវិបត្តិសេដ្ឋកិច្ច និងវីរុសកូរ៉ូណា។ ប្រទេសមីយ៉ាន់ម៉ាតស៊ូទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩។ ក្រុមហ៊ុនធំៗខាងបច្ចេកវិទ្យាគ្រោងបរិច្ចាគវ៉ាក់សាំងកូវីដឲ្យតៃវ៉ាន់ដោយសម្រួលជាមួយចិន។ មនុស្ស៤៩នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនៅប្រទេសនីហ្សេ៕