កម្មវិធីវិទ្យុ
០៥:០០ - ០៥:៣០
ព័ត៌មានពេលព្រឹក ១២ មិថុនា៖ បទសម្ភាសន៍ជាមួយលោក អ៊ូ ច័ន្ទរ័ត្ន ជុំវិញដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់
ព័ត៌មានថ្ងៃនេះមានដូចជា បទសម្ភាសន៍ជាមួយលោក អ៊ូ ច័ន្ទរ័ត្ន ស្ថាបនិកគណបក្សកែទម្រង់កម្ពុជា អំពីដំណើរការជុំវិញការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥នេះ។ ទំនិញឡើងថ្លៃបង្កផលប៉ះពាល់ដល់ពលរដ្ឋមួយចំនួននៅក្រុងបាត់ដំបង និងព័ត៌មានដទៃទៀត ៕
២០:៣០ - ២១:២៩
ព័ត៌មានពេលរាត្រី ១២ មិថុនា៖ ម្ចាស់ទូកទេសចរណ៍នៅឃុំកំពង់ភ្លុកជួសជុលទូករង់ចាំទទួលភ្ញៀវក្រោយវិបត្តិកូវីដ១៩
ព័ត៌មានថ្ងៃនេះមានដូចជា ម្ចាស់ទូកទេសចរណ៍នៅឃុំកំពង់ភ្លុកជួសជុលទូករង់ចាំទទួលភ្ញៀវក្រោយវិបត្តិកូវីដ១៩។ គ្រួសារជនភៀសខ្លួនដែលមានការចាប់អារម្មណ៍ខ្លាំងនឹងត្រូវបានដោះលែងពីមណ្ឌលឃុំខ្លួនក្នុងប្រទេសអូស្ត្រាលីនិងព័ត៌មានផ្សេងៗទៀត៕