កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១២ មិថុនា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា មន្ត្រីកម្ពុជារិះគន់វៀតណាមថាមិនចង់ឱ្យទ័ពជើងទឹកខ្មែររីកចម្រើន ខណៈហាណូយប្រតិកម្មដោយប្រយ័ត្នអំពីជំនួយចិននៅមូលដ្ឋានសមុទ្ររាម។ អាមេរិកនិងកម្ពុជាបន្តខ្វែងគំនិតគ្នា ក្រោយមន្ត្រីយោធាអាមេរិកទៅមើលមូលដ្ឋានសមុទ្ររាម។ អនាគតគ្មានកោះត្រើយ៖ ឱសានវាទនៃអ្នកនេសាទចាមនិងវៀតណាមលើទន្លេបួនមុខ។ រីឯព័ត៌មានអន្តរជាតិវិញមាន ដំណើរការដកយោធាសហរដ្ឋអាមេរិកចេញពីអាហ្វហ្គានីស្ថានសម្រេចបានជិតពាក់កណ្តាលហើយ៕
ព័ត៌មានពេលរាត្រី៖ ១២ មិថុនា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ឧក្រិដ្ឋកម្មស្អប់ខ្ពើមអាស៊ីអាមេរិកាំងកើនឡើងប៉ុន្តែអ្នករងគ្រោះមានទំហំខុសគ្នាតាមដើមកំណើត។ គ្រូបង្រៀនមីយ៉ាន់ម៉ាជាង១២៥.០០០នាក់ត្រូវគេព្យួរការងារដោយសារប្រឆាំងរដ្ឋប្រហារ។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ១៥ មានកិច្ចពិភាក្សាអំពី «ទស្សនវិស័យនៃប្រព័ន្ធសុខាភិបាលកម្ពុជា»៕