ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​ សហរដ្ឋ​អាមេរិក និង​អាស៊ី មាន​ដូចជា៖ រដ្ឋាភិបាល​កម្ពុជា​កំណត់​តម្លៃ​ធ្វើ​តេស្ត​ជំងឺ​កូវីដ​សម្រាប់​ជន​បរទេស​ ខណៈ​តម្រូវ​ឲ្យ​តម្កល់​ប្រាក់​៣ពាន់​ដុល្លារ។ សម្ព័ន្ធ​កសិករ​ស្នើ​រដ្ឋាភិបាល​កម្ពុជា​បង្កើត​ប្រព័ន្ធ​រាយការណ៍​បន្ទាន់ សម្រាប់​ករណី​មន្ត្រី​ឃុបឃិត​ឲ្យ​នាំ​បន្លែ​ផ្លែឈើ​ផ្ទុក​ជាតិ​គីមី​ពុល​ចូល​ប្រទេស។ អ្នក​រួច​ជីវិត​ពី​របប​ខ្មែរក្រហម​ដែល​បាក់​ស្បាត​ដោយសារ​អ្នក​ចូល​លួច​ប្លន់​នៅ​អាមេរិក មិនចង់​ឲ្យ​គេ​ភ្លេច​រឿង​រ៉ាវ​ពួកគេ​ទេ។ សព​លោក George Floyd ត្រូវបាន​បញ្ចុះ​នៅ​ក្រុង Houston រដ្ឋ Texas។ ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​សហរដ្ឋ​អាមេរិក បាន​កើន​លើស​ ២ លាន​នាក់។ មន្ត្រី​កូរ៉េខាងត្បូង​ព្រមាន​អំពី​ការ​ផ្ទុះ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩ លើក​ទី២ នៅ​តំបន់​ទីក្រុង​សេអ៊ូល។ ផ្សារ​ភាគហ៊ុន​ជុំ​វិញ​ពិភពលោក​ធ្លាក់ចុះ​ខ្លាំង​ក្នុង​ថ្ងៃព្រហស្បតិ៍។ ចិន​ថ្កោលទោស​អាមេរិក​រឿង​ឲ្យ​យន្តហោះ​យោធា​ខ្លួន ហោះ​ពី​លើ​កោះ​តៃវ៉ាន់។ ពលរដ្ឋ​អាមេរិក​ ១,៥លាននាក់​បន្ថែម​ទៀត​ ដាក់ពាក្យ​សុំ​ជំនួយ​អត់​ការងារ៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា៖ តុលាការ​ខេត្ត​សៀមរាប​សង្ស័យ​ថា ព្រះអង្គ លួន សុវ៉ាត ដែល​ជា​សកម្មជន​សង្ឃ​មួយ​រូប ប្រព្រឹត្ត​បទល្មើស «រំលោភ​សេពសន្ថវៈ» ខណៈ​ព្រះអង្គ​បដិសេធ​ការ​ចោទប្រកាន់​រឿង​សន្ទនា​ស្នេហា។ មន្ត្រី​ជាន់​ខ្ពស់​កម្ពុជា​មួយ​រូប អះអាង​ថា សកម្មជន​ថៃ​ឈ្មោះ Wanchalearm Satsaksit ដែល​បាន​បាត់​ខ្លួន មិនមែន​ជា​អ្នក​ស្នាក់​នៅ​ខុនដូ​នៅ​ជ្រោយ​ចង្វារ រាជធានី​ភ្នំពេញ ដូច​ការ​ចុះ​ផ្សាយ​ព័ត៌មាន​នោះ​ទេ។ កម្ពុជា​រង​ការ​គាប​សង្កត់​ឲ្យ​ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យ​បាន​ល្អិតល្អន់​អំពី​ការ​បាត់ខ្លួន​របស់​សកម្មជន​ថៃ។ ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មាន​ដូចជា៖ អ្នក​ជំនាញ​មើល​ឃើញ​ថា បណ្តាញ​សង្គម​ជា​ច្រើន​បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត ក្នុង​អំឡុង​ពេល​មាន​បាតុកម្ម​តវ៉ា​នៅ​សហរដ្ឋ​អាមេរិក។ យោធា​ចិន​ចង់​ផ្លាស់ប្តូរ​ការ​យល់ឃើញ​ពី​ប្រទេស​ដទៃ​មក​លើ​ខ្លួន តាមរយៈ​ការ​ផ្តល់​ជំនួយ​ទៅ​កាន់​បណ្តា​ប្រទេស​ដែល​ប្រជែង​យក​អធិបតេយ្យ​ភាព​ដែន​សមុទ្រ​ជាមួយ​ចិន។ ពលរដ្ឋ​ហុងកុង​តវ៉ា​ប្រឆាំង​ផែនការ​របស់​ចិន​ដែល​ឲ្យ​រដ្ឋាភិបាល​ហុងកុង​ប្រើ​ច្បាប់​សន្តិសុខ​ថ្មី។ លោក​ប្រធានាធិបតី Trump នឹង​ថ្លែង​សុន្ទរកថា​ទទួល​យក​ការ​តែងតាំង​រូបលោក​ដោយ​គណៈកម្មាធិការ​បក្ស​សាធារណៈ​រដ្ឋ​ជា​បេក្ខជន​ប្រធានាធិបតី​នៅ​រដ្ឋ Florida៕

XS
SM
MD
LG