កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១២ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា រដ្ឋអាជ្ញាតុលាការព្រហ្មទណ្ឌអន្តរជាតិសន្យាពិនិត្យសំណុំរឿងកម្ពុជា មុនដំណាច់ខែមិថុនា។ រីឯព័ត៌មានអន្តរជាតិវិញ មានដូចជា អ្នកវិទ្យាសាស្ត្រយល់ថា ការតាមរកប្រភពវីរុសជំងឺកូវីដ១៩ គួរបញ្ចូលតំបន់អាស៊ីអាគ្នេយ៍ផងដែរ។ ជនភៀសខ្លួនរ៉ូហ៊ីងយ៉ារាប់ពាន់នាក់នៅឥណ្ឌារស់នៅក្នុងភាពភ័យខ្លាចការចាប់បញ្ជូនត្រឡប់ទៅប្រទេសដើមវិញ៕
ព័ត៌មានពេលរាត្រី៖ ១២ មេសា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ហៅការអំពាវនាវរបស់លោក សម រង្ស៊ី ថា«មានគោលបំណងឲ្យពលរដ្ឋទៅដណ្តើមវ៉ាក់សាំង»។ លោក ហ៊ុន សែន ស្នើអាមេរិកលុបចោលបំណុល ខណៈអ្នកវិភាគថាភាពលម្អៀងទៅចិននៅតែជាបញ្ហា។ ចិនបដិសេធក្ដីសង្ស័យថាខ្លួនរាយ«អន្ទាក់បំណុល»ដាក់កម្ពុជា។ មនុស្ស២៧៧នាក់រកឃើញឆ្លងកូវីដនៅកម្ពុជា ខណៈករណីស្លាប់កើនឡើងដល់៣០នាក់។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី «ផលប៉ះពាល់នៃគម្រោងអភិវឌ្ឍន៍តំបន់ឆ្នេរទៅលើសហគមន៍នេសាទនៅកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិកបញ្ជាក់ឡើងវិញអំពីសម្ព័ន្ធភាពជាមួយអ៊ីស្រាអែល។ អ៊ីរ៉ង់បន្ទោសអ៊ីស្រាអែលរឿងឧបទ្ទវហេតុនៅរោងចក្រនុយក្លេអ៊ែរ Natanz និងបានសន្យាសងសឹក។ ក្រោយរងការរិះគន់ វិបសាយ VICE បានដកចេញនូវរូបថតជនរងគ្រោះរបបខ្មែរក្រហមដែលខ្លួនកែបន្ថែមស្នាមញញឹម។ លោក Blinken រិះគន់ចិនថាបានឆ្លើយតបយឺតយ៉ាវចំពោះការផ្ទុះឡើងនូវជំងឺកូវីដ១៩៕