កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១២ កុម្ភៈ ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្នុងជំនួបជាមួយរដ្ឋមន្រ្តីព័ត៌មាន ទូតអាមេរិកទទូចឲ្យទម្លាក់ចោលការចោទប្រកាន់លើអតីតអ្នកកាសែតអាស៊ីសេរី។ ពលរដ្ឋកម្ពុជាត្រូវបានសួរនាំអំពី«ភាពស្មោះត្រង់»និង«ការព្រមព្រៀង»ចំពោះហានិភ័យ មុនពេលត្រូវបានចាក់វ៉ាក់សាំងកូវីដ ១៩។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា បាតុកម្មនៅបន្តកើតឡើងក្នុងប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីរដ្ឋប្រហារយោធា។ ប្រធានទីភ្នាក់ងារតាមដានការវិវត្តវីរុសនិយាយថា ជំងឺកូវីដ១៩ ទម្រង់ថ្មីប្រភេទអង់គ្លេស «អាចឆ្លងរាលដាលនៅជុំវិញពិភពលោក»។ ក្រុមសហគមន៍ជនជាតិភាគតិចក្នុងប្រទេសមីយ៉ាន់ម៉ា ចូលរួមបាតុកម្មប្រឆាំងរដ្ឋប្រហារយោធា។ របាយការណ៍ថា អ្នកសារព័ត៌មាន និងសកម្មជន ក្លាយជាទិសដៅនៃការរឹតបន្តឹងដោយសារជំងឺកូវីដ១៩។ អធិការបតីអាល្លឺម៉ង់ ការពារចំណាត់ការក្នុងការបន្តការបិទប្រទេសដោយសារជំងឺកូវីដ១៩ និងព័ត៌មានផ្សេងៗទៀត៕

ព័ត៌មានពេលរាត្រី៖ ១២ កុម្ភៈ ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ក្រុមសិទ្ធិមនុស្សថា អ្នករាយការណ៍ពិសេសថ្មីរបស់អ.ស.ប. ប្រឈមនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាមិនល្អប្រសើរ។ ក្រុមសិទ្ធិមនុស្សកម្ពុជាដាក់ញត្តិ«គាំទ្រប្រជាជន» និងថ្កោលទោសរដ្ឋប្រហារនៅមីយ៉ាន់ម៉ា។ វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងទី១ បានស្លាប់ក្នុងការប្រយុទ្ធនឹងវីរុសកូរ៉ូណា។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា មេធាវីរបស់លោក Trump នឹងបង្ហាញការការពារក្ដីរបស់លោកក្នុងពេលតែមួយថ្ងៃ។ សហរដ្ឋអាមេរិកគាំទ្រកម្មវិធី COVAX ប៉ុន្តែមិនបានបង្កើនថវិកា។ មនុស្សបីនាក់របួស ស្របពេលមនុស្សរាប់សែននាក់តវ៉ាប្រឆាំងរបបយោធានៅមីយ៉ាន់ម៉ា។ លោក Biden ស្នើឲ្យអត់ធ្មត់ ស្របពេលរដ្ឋាភិបាលបង្កើនការចាក់វ៉ាក់សាំង។ ក្រុមអង្គការសិទ្ធិមនុស្សជំរុញឲ្យធ្វើពហិការមិនចូលរួមកីឡាអូឡាំពិករដូវរងានៅប្រទេសចិន។ ក្រុមប្រឹក្សាឯករាជ្យផ្តល់យោបល់លើការសម្រេចផ្អាកគណនី Facebook របស់លោក Trump ជាអចិន្ត្រៃយ៍។ ការទាញយកទឹកពីទន្លេមេគង្គខាងលើរបស់ចិនត្រូវបានគេយល់ថា ធ្វើឱ្យតំបន់អាស៊ីអាគ្នេយ៍ជួបគ្រោះរាំងស្ងួត៕