ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១២ ធ្នូ ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ប៉ូលិស​ថា​មាន​ការបន្លំ​បង្កើត​ក្រុមTelegramយក​ឈ្មោះ​អគ្គស្នងការ​នគរបាល​ជាតិ​មក​ប្រើ។ អ្នក​ជំនួញ​ចិន​ស្តុកស្តម្ភ​ដែល​ធ្លាប់​ជួប​ជាមួយ​មន្រ្តី​ជាន់​ខ្ពស់​កម្ពុជា​រង​ទណ្ឌកម្ម​សហរដ្ឋ​អាមេរិក។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ពេល​វេលា​កាន់​តែ​ខិត​ជិត​មក​ដល់​សម្រាប់​ការសម្រេច​របស់​សហរដ្ឋ​អាមេរិក​អំពី​វ៉ាក់សាំង​កូវីដ១៩។ មេដឹកនាំ​សហភាព​អឺរ៉ុប​យល់​ព្រម​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​បន្ទាប់​ពី​កិច្ច​ពិភាក្សា​ពេញ​មួយ​យប់។ វិទ្យាស្ថានStimsonនឹង​ចាប់ផ្តើម​គម្រោង​តាមដាន​ការសាងសង់​ទំនប់​វារីអគ្គិសនី​លើ​ទន្លេមេគង្គ។ សហរដ្ឋ​អាមេរិក​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ទៅ​មជ្ឈិមបូព៌ា​ជា​សញ្ញា​ព្រមាន​អ៊ីរ៉ង់។ សហរដ្ឋ​អាមេរិក​កាត់​ទោស​ប្រហារ​ជីវិត​បុរស​ម្នាក់​ក្រោយ​ពី​តុលាការ​កំពូល​បដិសេធ។ មហាសេដ្ឋី​សារព័ត៌មាន​ហុងកុង​លោកJimmy Laiត្រូវ​បាន​ចោទ​ប្រកាន់​ក្រោម​ច្បាប់​សន្តិសុខ។ កសិករ​ឥណ្ឌាដែលខឹង​នឹងច្បាប់ថ្មី​​បាន​ដើរ​តវ៉ា​តាម​ដងផ្លូវ៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី៖ ១២ ធ្នូ ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ខ្មែរ​អាមេរិកាំង​ខ្លះ​រារែក​ចាក់​វ៉ាក់សាំង​កូវីដ១៩ ទោះ​រដ្ឋាភិបាល​ចែក​ឲ្យ​ប្រើ​ពេល​ខាង​មុខ​ក្តី។ ភាគទី៤ នៃកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ស្តីអំពី «អត្តសញ្ញាណ​បុគ្គល​និង​អត្តសញ្ញាណជាតិ​កម្ពុជា»។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក​ប្រធានាធិបតី Trump បាន​ធ្វើ​ការ​លើកលែង​និង​បន្ធូរ​បន្ថយ​ទោស​តិច​ជាង​ប្រធានាធិបតី​មុនៗ។ អង្គការ​សហប្រជាជាតិ៖ ការ​បញ្ជូន​ជនជាតិ​រ៉ូហ៊ីងយ៉ា​ទៅ​កោះដាច់​ស្រយ៉ាល​ត្រូវតែ​បញ្ឈប់។ កែវយឹត​អូស្រ្តាលី​រក​ឃើញ​កាឡាក់ស៊ី​ថ្មី​ចំនួន​១លាន៕

XS
SM
MD
LG