ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន ម៉ាណែត ប្រាប់​កងទ័ព​ឲ្យ​មាន​«ម្ចាស់ការ» ហើយ​ព្រមាន​អ្នករិះគន់​មិន​ឲ្យ​បំផ្លាញ​សន្តិភាព។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ចិន​និង​អាមេរិក​ប្រជែង​គ្នា​ក្នុង​សប្តាហ៍​នេះ ដើម្បី​ទទួល​ការ​គាំទ្រ​ពី​មេដឹកនាំ​អាស៊ាន​ដែល​មាន​ការ​ប្រុងប្រយ័ត្ន។ ​សហរដ្ឋ​អាមេរិក​ថា​នឹង​​កាត់​បន្ថយ​ទ័ព​នៅ​អាហ្វហ្គានីស្ថាន​មក​ត្រឹម​៤.៥០០ នាក់។ អាមេរិក​ដក​ហូត​ទិដ្ឋការ​របស់​និស្សិត​ចិន​ជាង ១.០០០ នាក់ ព្រោះ​​ពួកគេត្រូវ​ជាប់​សង្ស័យ​ថា​​​មាន​ទំនាក់ទំនង​ជា​មួយ​យោធា​ចិន។ ប្រទេស​ចិន​ និង​ប្រទេស​ជាច្រើន​ទៀត​​នឹង​ចូលរួម​ក្នុង​សមយុទ្ធ​យោធា​នៅ​ក្នុង​ប្រទេស​រុស្ស៊ីចាប់​ពី​ថ្ងៃ​ទី​២១ ដល់ ២៦​ខែ​កញ្ញា។ សៀវភៅ​ថ្មី​មួយ​​រៀប​រាប់​ថា លោក Trump ដឹង​មុន​ពី​គ្រោះថ្នាក់​នៃ​វីរុស​កូរ៉ូណា តែ​មើល​ស្រាល​វីរុស​នេះ​ដោយ​ចេតនា។ អគ្គីភ័យ​ដ៏​ធំ​ឆាប​ឆេះ​នៅ​កំពង់ផែ​រដ្ឋធានី​លីបង់​ ​មួយខែ​បន្ទាប់​ពី​ការ​ផ្ទុះ​ដ៏​ប្រល័យ និង​ព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ព្យាបាល​អ្នក​ជំងឺ​កូវីដ១៩​ជា​សះ​ស្បើយ​ទាំង​អស់ ប៉ុន្តែ​បន្ត​អំពាវនាវឲ្យ​ប្រុងប្រយ័ត្នខ្ពស់។ សហភាព​អឺរ៉ុប​បង្ហាញ​ក្ដី​«បារម្ភ​កម្រិត​ធ្ងន់ធ្ងរ»​អំពី​ការ​បង្ក្រាប​ថ្មីៗ​បន្ថែម​ទៀត​នៅ​កម្ពុជា។ ១២​ឆ្នាំ​ក្រោយ​ពី​ការ​ទន្រ្ទាន​របស់​កងទ័ព​ថៃ ប្រាសាទ​ព្រះវិហារ​ទទួល​រង​ឥទ្ធិពល ដោយ​ជំងឺ​កូវីដ១៩។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​មនុស្ស​៤នាក់​ដែល​ជាប់​ទាក់ទិន​ក្នុង​ការជ្រៀតជ្រែក​របស់​រុស្ស៊ី​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​អាមេរិក​នៅ​ខែ​វិច្ឆិកា។ ការចរចា​សន្តិភាព​អាហ្វហ្គានីស្ថាន​ដែល​សម្របសម្រួល​ដោយ​សហរដ្ឋ​​អាមេរិក​ចាប់ផ្តើមនៅ​ថ្ងៃ​​សៅរ៍។ ជំងឺ​កូវីដ​១៩ បាន​ឆ្លង​កាន់​តែ​ឆាប់រហ័ស​ក្នុង​ចំណោម​យុវជន​ក្មេងៗ។ លោក​ប្រធានាធិបតី​ Trump ពោលអះអាង​អំពី​គ្រោះ​ថ្នាក់​នៃ​ជំងឺ​កូវីដ១៩​ដោយ​ថ្លែង​ថា «ខ្ញុំ​មិន​បាន​កុហក​ទេ»។ មនុស្ស​៥​សែន​បាន​រត់ចេញ​ពី​ភ្លើង​ឆេះ​ព្រៃ​នៅ​រដ្ឋ Oregon សហរដ្ឋ​អាមេរិក។ ទឹក​ជំនន់​នៅ​ក្នុង​ប្រទេស​និង​ការ​តានតឹង​នៅ​បរទេស​បង្កើន​ការ​ព្រួយ​កង្វល់​ពី​សន្តិសុខ​ម្ហូប​អាហារ​ក្នុង​ប្រទេស​ចិននិងព័ត៌មាន​អន្តរជាតិដទៃទៀត៕

XS
SM
MD
LG