ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ទណ្ឌកម្ម EBA លើ​ទំនិញ​កម្ពុជា​នឹង​ចូល​ជា​ធរមាន​ដោយ​គ្មាន​ការ​កែប្រែ។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា សេតវិមាន និង​គណបក្ស​ប្រជាធិបតេយ្យ​ខ្វែង​គំនិត​គ្នា​រឿង​បទបញ្ជា​នីតិប្រតិបត្តិ​របស់​លោក Trump។ អាជ្ញាធរ​ប្រកាស​ភ្លាមៗ​ថា ​ការ​តវ៉ា​នៅ​អគារ​សហជីព​ប៉ូលិស​ក្នុង​ទីក្រុង Portland គឺ​ជា​កុបកម្ម។ បណ្ដា​រដ្ឋមន្ត្រី​ និង​សមាជិក​សភា​លីបង់​លាលែង​ពី​តំណែង​ ក្រោយ​ហេតុការណ៍​ផ្ទុះ​នៅ​រដ្ឋធានី​បេរូត។ ប្រធានាធិបតី​បេឡារូស​ត្រូវ​បាន​ប្រកាស​ថា​​ឈ្នះ​ការ​បោះឆ្នោត​ប្រធានាធិបតី​សម្រាប់​​អាណត្តិ​ទី៦។ WHO ថា «ជីវិត​ទាំងអស់​ដែល​បាត់បង់​មាន​តម្លៃ» គ្រា​ដែល​ចំនួន​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ១៩ ក្នុង​ពិភពលោក​កើន​ដល់​ជិត ៧ សែន ៥ ម៉ឺន​នាក់។ ភ្នំ​ភ្លើង Sinabung នៅ​ឥណ្ឌូណេស៊ី ផ្ទុះ​ឡើង​ជា​លើក​ទី​ពីរ​ក្នុង​រយៈពេល​​បី​ថ្ងៃ។ គ្រោះ​រញ្ជួយដី​កម្រិត ៥,១ បាន​កើតឡើង​នៅ​រដ្ឋ North Carolina សហរដ្ឋអាមេរិក៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា មន្ត្រី​នគរបាល​ជា​ស្ត្រី បឹ្តង​ស្នងការ​ខេត្ត​កំពង់ធំ ចោទ​ប្រកាន់​រឿង​បៀតបៀន​​ផ្លូវ​ភេទ។ ការ​ផ្លាស់ប្តូរ​របប​ទឹក​ទន្លេសាប នាំ​ឲ្យ​ពលរដ្ឋ​កាន់តែ​ព្រួយ​បារម្ភ​អំពី​ផល​នេសាទ​ធ្លាក់​ចុះ។ អតីត​កម្មាភិបាល​ខ្មែរ​ក្រហម​រីករាយ​នឹង​ការ​បញ្ចប់​រឿង​ក្តី។ ព័ត៌មាន​អន្តរជាតិ​មាន​ដូចជា ប្រធានាធិបតី​សហរដ្ឋអាមេរិក លោក ដូណាល់ ​ត្រាំ​ ត្រូវ​បាន​គេ​អម​ភ្លាមៗ​ចេញ​ពី​សន្និសីទ​កាសែត​នៅ​សេតវិមាន​ បន្ទាប់​ពី​មាន​ការ​បាញ់​កាំភ្លើង​នៅ​ក្បែរ​នោះ។ លោក​ប្រធានាធិបតី ​​ដូណាល់ ត្រាំ ថា សុន្ទរកថា​ទទួល​ការ​តែងតាំង​ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ទំនង​ធ្វើ​នៅ​សេតវិមាន ​ឬ​ក្រុង​ Gettysburg។ អ្នក​ការទូត​កំពូល​សហរដ្ឋ​អាមេរិក​ធ្វើ​ដំណើរ​ទៅកាន់​តំបន់​អឺរ៉ុប​កណ្តាល​នៅ​ពេល​ដែល​សហរដ្ឋ​អាមេរិក ព្យាយាម​​ប្រឈម​​នឹង​ប្រទេស​រុស្ស៊ី​ និង​ឥទ្ធិពល​របស់​ចិន។ លោកស្រី Tsikhanouskaya បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រឆាំង​នៃ​ប្រទេស Belarus រត់​គេច​ខ្លួន​ទៅ​កាន់​ប្រទេស Lithuania។ សេតវិមាន​បើក​ឲ្យ​មាន​កិច្ចពិភាក្សា​បន្ថែម​ស្តី​អំពី​ជំនួយ​កូវីដ១៩។ សារព័ត៌មាន​ហុងកុង​ដែល​និពន្ធនាយក​ត្រូវ​ចាប់​ខ្លួន​សច្ចា​ថា នឹង​បន្ត​ប្រឆាំង​តវ៉ា។ ប្រទេស​កូរ៉េ​ខាង​ជើង​បន្ត​ប្រឈម​នឹង​កម្រិត​ទឹកភ្លៀង​ខ្ពស់​ជា​ប្រវត្តិសាស្ត្រ និង​ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​មួយ​ចំនួន​ទៀត៕

XS
SM
MD
LG