កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១១ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា អភិបាលខេត្តកណ្តាលថា ការចាក់ថ្មក្នុងទឹកទន្លេភូមិសាស្រ្តអរិយក្សត្រជាគម្រោងរបស់ក្រុមហ៊ុន ឃុន សៀ។ រីឯព័ត៌មានអន្តរជាតិវិញមានឧបសគ្គបច្ចេកវិទ្យាប៉ះពាល់ដល់កិច្ចប្រឹងប្រែងចាក់វ៉ាក់សាំងកូវីដ១៩នៅតំបន់ដាច់ស្រយាល។ អ្នកជំនាញថា គ្រោះរាំងស្ងួតធ្ងន់ធ្ងរនិងភ្លើងឆេះព្រៃបង្ហាញពីការប្រែប្រួលបរិស្ថាន។ លោក Biden យោងដល់ទិន្នន័យចាស់នៅពេលលោកចាប់ផ្ដើមអនុវត្តយុទ្ធនាការប្រឆាំងឧក្រិដ្ឋកម្ម។ ប្រទេសម៉ាឡាវីចាប់ផ្តើមយុទ្ធនាការលុបបំបាត់ជំងឺគ្រុនចាញ់ឲ្យអស់ត្រឹមឆ្នាំ២០៣០៕
ព័ត៌មានពេលរាត្រី៖ ១១ កក្កដា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា ៥ឆ្នាំក្រោយការបាញ់សម្លាប់ អ្នកស្រឡាញ់លោក កែម ឡី នៅតែចោទសួរនរណាជាអ្នកបញ្ជាពីក្រោយឃាតកម្មនេះ។ អ្នកនិពន្ធអាមេរិកាំងលាតត្រដាងប្រវត្តិសាស្ត្រសម័យទំនើបរបស់ប្រាសាទអង្គរវត្ត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ជំនួញថ្នាំញៀននៅតំបន់ត្រីកោណមាសនៅអាស៊ីកើនឡើងខ្លាំង។ ប្រទេសអេរីត្រេត្រូវបានចោទប្រកាន់ពីការប្រព្រឹត្តបទល្មើសដ៏សាហាវនៅអេត្យូពី។ រដ្ឋអាជ្ញានៃតុលាការព្រហ្មទណ្ឌអន្តរជាតិដែលត្រូវចេញពីតំណែង ត្រូវបានសរសើរចំពោះការពង្រីកសកម្មភាពរបស់តុលាការនេះ។ មណ្ឌលចល័តជួយមន្ត្រីសុខាភិបាលនាំយកវ៉ាក់សាំងទៅដល់ដៃប្រជាពលរដ្ឋ៕