កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក
ព័ត៌មានអំពីកម្ពុជាមានដូចជា ព្រះអង្គ លួន សុវ៉ាត ដែលសកម្មខាងសិទ្ធិមនុស្ស បដិសេធការចោទប្រកាន់រឿងសន្ទនាស្នេហា ខណៈប៉ូលិសឆែកឆេរផ្ទះរបស់ព្រះអង្គ។ តុលាការខេត្តកោះកុង កោះហៅបងប្អូន ៣ នាក់ ពាក់ព័ន្ធនឹងរឿងកាន់កាប់ដីតំបន់ការពារ ខណៈឪពុករបស់ពួកគេជាប់ពន្ធនាគារ។ ព័ត៌មានអន្តរជាតិវិញមានដូចជា ប្អូនប្រុសលោក Floyd ទទូចឲ្យអ្នកតាក់តែងច្បាប់អាមេរិកបញ្ឈប់អំពើឃោរឃៅរបស់ស្ថាប័នប៉ូលិស។ ការបោះឆ្នោតបឋមនៅរដ្ឋ Georgia មានភាពច្របូកច្របល់។ អង្គការសេដ្ឋកិច្ចសាកលថា កូវីដ១៩ជាវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរបំផុតក្នុងរយៈពេល៦០ឆ្នាំ។ អ្នកវិភាគថា វិបត្តិជំងឺកូវីដ១៩ក៏មានផលប៉ះពាល់ដល់នយោបាយថៃដែរ។ ផ្សារភាគហ៊ុននៅទ្វីបអឺរ៉ុបបានធ្លាក់ចុះភ្លាមៗកាលពីថ្ងៃពុធ ខណៈទីផ្សារអាស៊ីមានតម្លៃចម្រុះ។ ចិននិងឥណ្ឌាជួបប្រជុំដើម្បីបន្ធូរបន្ថយស្ថានភាពតានតឹងនៅព្រំដែន។ អ្នកថតរូបដ៏ឆ្នើមម្នាក់ផ្ដិតយកក្ដីសង្ឃឹម និងបំណងប្រាថ្នារបស់សិស្សវិទ្យាល័យនៅសហរដ្ឋអាមេរិក៕
ព័ត៌មានពេលរាត្រី
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា៖ ខណៈសំណុំរឿងដីធ្លីរបស់ពួកគេនៅតុលាការមិនទាន់បញ្ចប់ សកម្មជនដីធ្លីក្នុងខេត្តបន្ទាយមានជ័យ កំពុងប្រឈមនឹងផលវិបាកផ្នែកហិរញ្ញវត្ថុ។ រដ្ឋាភិបាលកម្ពុជាកំណត់តម្លៃធ្វើតេស្តជំងឺកូវីដសម្រាប់ជនបរទេស ខណៈមានការតម្រូវឲ្យពួកគេតម្កល់ប្រាក់៣.០០០ដុល្លារ។ នៅក្នុងកម្មវិធី Hello VOA លោក សាយ មុន្នី នៃវីអូអ បានពិភាក្សាជាមួយវាគ្មិន លោក ប៉ិច ពិសី អំពីការជៀសវាងទំនាស់ផលប្រយោជន៍នៅកន្លែងធ្វើការក្នុងគ្រាវិបត្តិកូវីដ១៩។ រីឯព័ត៌មានអន្តរជាតិសំខាន់ៗមានដូចជា៖ នៅសហរដ្ឋអាមេរិក ករណីឆ្លងវីរុសកូរ៉ូណាបានកើនជិត ២លាននាក់។ លោកប្រធានាធិបតី Donald Trump ពិចារណាចំណាត់ការដើម្បីដោះស្រាយបញ្ហាដែលជំរុញបាតុកម្មតវ៉ាប្រឆាំងទូទាំងប្រទេស ខណៈលោកក៏ត្រៀមចាប់ផ្តើមការជួបជុំនយោបាយឡើងវិញ ដើម្បីធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត ដែលកន្លងមកបង្អាក់ដោយវិបត្តិកូវីដ១៩។ ធនាគារកណ្តាលអាមេរិកថា អត្រាការប្រាក់នឹងនៅទាបរហូតដល់ឆ្នាំ ២០២០។ រដ្ឋាភិបាលក្រុង Mexico City នៃប្រទេសម៉ិកស៊ិក ចាប់ផ្តើមយុទ្ធនាការធ្វើតេស្តជំងឺកូវីដ១៩ក្នុងទ្រង់ទ្រាយដ៏ធំមួយ៕