កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១១ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ទណ្ឌិតជាង៥០០នាក់ត្រូវស្នើសុំឲ្យបន្ធូរបន្ថយនិងលើកលែងទោស នៅពេលចូលឆ្នាំខាងមុខ។ កូនស្រីអ្នកជំងឺស្លាប់ដោយជំងឺកូវីដ១៩ រៀបរាប់ក្រោយឪពុកស្លាប់ ដោយមិនដឹងថាមានវីរុសកូវីដក្នុងខ្លួន។ ធនាគារពិភពលោកនិងធនាគារអភិវឌ្ឍន៍អាស៊ីបង្កកមូលនិធិដែលត្រូវផ្តល់ទៅមីយ៉ាន់ម៉ាដើម្បីបញ្ចៀសកុំឱ្យធ្លាក់ដល់ដៃរដ្ឋាភិបាលយោធា៕
ព័ត៌មានពេលរាត្រី៖ ១១ មេសា ២០២១
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សង្គមស៊ីវិលជំរុញឲ្យផ្តល់ទំនុកចិត្តលើវ៉ាក់សាំង ខណៈនាយករដ្ឋមន្រ្តីព្រមានមន្រ្តីរាជការថាមិនចាក់វ៉ាក់សាំងអាចបាត់បង់ការងារ។ របាយការណ៍៖ កម្ពុជាបាត់បង់គម្របព្រៃឈើកន្លះលានហិកតាក្នុងរយៈពេលជាង១០ឆ្នាំ។ នៅក្នុងកម្មវិធីផតខាសថ៍ (Podcast) «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ១១ មានកិច្ចពិភាក្សាអំពី «អនាគតទន្លេមេគង្គក្រោមកិច្ចសហប្រតិបត្តិការអនុតំបន់ទន្លេមេគង្គ»។ រីឯព័ត៌មានអន្តរជាតិវិញ មានដូចជា សភាសហរដ្ឋអាមេរិកពិនិត្យឡើងវិញលើអំណាចធ្វើសង្គ្រាមរបស់ប្រធានាធិបតី៕