ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១១ កុម្ភៈ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា យុទ្ធនាការ​ចាក់​វ៉ាក់សាំងSinopharm បង្ការ​ជំងឺ​កូវីដ១៩ ចាប់ផ្ដើម​នៅ​ភ្នំពេញ។ អ្នក​ការពារ​សិទ្ធិ​បារម្ភ​ពី​ការ​រឹតត្បិត​ការ​ស្លៀកពាក់​របស់​ស្ត្រី​​លក់​ឡេ​តាម​អ៊ីនធឺណិត។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា យាន​អវកាស​របស់​អេមីរ៉ាត​អារ៉ាប់រួម​បាន​ទៅ​ដល់​ភព​ព្រះ​អង្គារ​ដោយ​ជោគ​ជ័យ។ មេដឹកនាំ​រដ្ឋប្រហារ​យោធា​មីយ៉ាន់ម៉ា​ស្នើ​សមភាគី​ថៃ​ឲ្យ​ជួយ​គាំទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​មីយ៉ាន់ម៉ា។ បាតុកម្ម​នៅ​បន្ត​កើតឡើង​ក្នុង​ប្រទេសមីយ៉ាន់ម៉ា​បន្ទាប់​ពី​រដ្ឋប្រហារ​យោធា។ បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ប្រមាថ​រាជវង្សានុវង្ស​ក្នុង​ប្រទេស​ថៃ​ចាប់ផ្តើម​ឡើង​វិញ។ អាហ្វ្រិក​ខាងត្បូង​នឹង​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ដែល​មិន​ទាន់​ទទួល​បាន​ការ​អនុញ្ញាត ដល់​បុគ្គលិក​សុខាភិបាល។ តុលាការ​ជាន់ខ្ពស់​ប៉ាគីស្ថាន​ លើកលែង​ការ​កាត់​​ប្រហារ​ជីវិត​ដល់​អ្នក​ទោស​ពីររូប​ដែល​កំពុង​មាន​ជំងឺ​​ផ្លូវ​សតិ​មិន​ល្អ៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១១ កុម្ភៈ ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ពលរដ្ឋ​កម្ពុជា​ត្រូវបាន​សួរនាំ​អំពី​«ភាព​ស្មោះត្រង់»​និង​«ការ​ព្រមព្រៀង»​ចំពោះ​ហានិភ័យ មុន​ពេល​ត្រូវបាន​ចាក់​វ៉ាក់សាំង​កូវីដ ១៩។ នៅក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ មាន​ការ​ពិភាក្សា​អំពី «ដំណោះស្រាយ​បញ្ហា​ជំរិត​និង​ពុក​រលួយ​ក្នុង​ចំណោម​មន្ត្រី​ប៉ូលិស​និង​តុលាការ​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា លោក Biden ថា សហរដ្ឋ​អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​លើ​ថ្នាក់​ដឹកនាំ​យោធា​មីយ៉ាន់ម៉ា​រឿង​ធ្វើ​រដ្ឋ​ប្រហារ។ លោក Biden និងលោក Xi Jinping សន្ទនា​គ្នា​លើក​ដំបូង តាំងពី​ពេល​លោក Biden ក្លាយ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​មក។ រដ្ឋ​អាជ្ញា​បង្ហាញ​វីដេអូ​ថ្មី​អំពី​អំពើហិង្សា​នៅ​ឯ​វិមាន​សភា​សហរដ្ឋ​អាមេរិក​កាលពី​ខែ​មុន។ អតីត​មន្ត្រី​គណបក្ស​សាធារណរដ្ឋ​រាប់​សិប​នាក់​ពិភាក្សា​គ្នា​អំពី​ការ​បង្កើត​គណបក្ស​ថ្មី​ប្រឆាំង​នឹង​លោក Trump។ អង្គការ WHO ស្នើឲ្យប្រើវ៉ាក់សំាងកូវីដ១៩ របស់ក្រុមហ៊ុន AstraZeneca។ លោក Biden បង្ហាញសញ្ញាអំពីការបង្កើតយុទ្ធសាស្ត្រថ្មីទប់ទល់នឹងចិន។ ឥណ្ឌានិងចិន ព្រមព្រៀងគ្នាដកទ័ពចេញពីតំបន់បឹងមានជម្លោះនិង​ព័ត៌មាន​អន្តរជាតិ​ផ្សេងៗ​ទៀត៕

XS
SM
MD
LG