ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១១ ធ្នូ ២០២០

ព័ត៌មាន​អំពី​កម្ពុជា​មាន​ ក្នុង​ទិវា​សិទ្ធិមនុស្ស​១០ធ្នូ សង្គម​ស៊ីវិល​ជំរុញ​ឲ្យ​បញ្ឈប់​​ការ​កំណត់​មុខ​សញ្ញា​លើ​សកម្មជន។ ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា កសិករ​ឥណ្ឌា​ប៉ះ​ទង្គិច​ជាមួយ​ប៉ូលិស​នៅ​ពេល​ដែល​ពួកគេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ថ្មី។ ជម្លោះ​ក្នុង​ប្រទេស​អេត្យូពី​ធ្វើ​ឲ្យ​សហគមន៍​អេត្យូពី​​ក្រៅ​ប្រទេស​​បែក​បាក់​គ្នា។ អង់គ្លេស​និយាយ​ថា កិច្ច​ចរចា​ពាណិជ្ជកម្ម​ជាមួយ​អឺរ៉ុប​ដល់‌​«ពេល​កំណត់​ចុងក្រោយ»​នៅ​ចុង​សប្តាហ៍​នេះ។ លោកHunter Biden ត្រូវ​ស៊ើបអង្កេត​លើ​ការ​បង់​ពន្ធ​ពាក់ព័ន្ធ​ជំនួញ​ជាមួយ​នឹង​ចិន។ អង្គការ​សហប្រជាជាតិ​ថា ជំងឺ​រាតត្បាត​បាន​ប៉ះ​ពាល់​ដល់​សិទ្ធិ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក។ ការ​ប្រព្រឹត្តិ​ខុស​ខាង​ផ្លូវ​ភេទ​ធ្វើ​ឱ្យ​រង្គោះរង្គើ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​របស់ FBI។ ព្រឹទ្ធសភា​អាមេរិក​មិន​បាន​រារាំង​ការ​លក់​អាវុធ​ទៅ​ឲ្យ​អេមីរ៉ាតអារ៉ាប់រួម​ទេ។ ទី​ភ្នាក់ងារ NASAបង្ហាញ​អវកាសយានិក​ថ្មី​សម្រាប់​កម្មវិធី​ភព​ព្រះចន្ទ។

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១១ ធ្នូ ២០២០

ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកជំនួញចិនស្តុកស្តម្ភដែលធ្លាប់ជួបជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជារងទណ្ឌកម្មសហរដ្ឋអាមេរិក។ ប៉ូលិសកម្ពុជាថាមានការបន្លំបង្កើតក្រុមTelegram យកឈ្មោះអគ្គស្នងការនគរបាលជាតិមកប្រើ។ របាយការណ៍ថ្មីបង្ហាញថាជិតមួយភាគបីនៃករណីរំលោភសេពសន្ថវៈនៅកម្ពុជា ពាក់ព័ន្ធនឹងសាច់ញាតិជនរងគ្រោះ។ ព័ត៌មានអន្តរជាតិវិញមានដូចជា គណៈកម្មាធិការពិសេសមួយរបស់សហរដ្ឋអាមេរិកផ្តល់ការគាំទ្រចំពោះការប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ដំបូងបង្អស់។ វៀតណាមនិងចក្រភពអង់គ្លេស ជិតបញ្ចប់កិច្ចព្រមព្រៀងពាណិជ្ជកម្មបន្ទាប់ពីការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុប។ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្ត គ្រោងពិភាក្សាបញ្ហាសិទ្ធិមនុស្សក្នុងប្រទេសកូរ៉េខាងជើងនៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ អង្គការស្បៀងអាហារពិភពលោកព្រមានពីការរាតត្បាតនៃការអត់ឃ្លាន ពេលទទួលរង្វាន់ណូបែលសន្តិភាព។ ជនភៀសខ្លួនរ៉ូហ៊ីងហ្កាខ្លះត្រូវគេផ្លាស់ទីលំនៅទៅកោះBhasan Char។ សមាជិកសភាសហរដ្ឋអាមេរិក បញ្ចប់ឆ្នាំប្រវត្តិសាស្ត្រដែលរួមមានការប្តឹងដកតំណែងប្រធានាធិបតី និងការរាតត្បាតជំងឺ។ នាយករដ្ឋមន្ត្រីថៃត្រូវបានរកឃើញថាមិនមានទោស ខណៈដែលក្រុមអ្នកតវ៉ាថ្កោលទោសលើប្រព័ន្ធយុត្តិធម៌របស់ប្រទេសនេះ។ លោក Joe Biden ជ្រើសរើសរដ្ឋមន្ត្រីការបរទេសថ្មី ដែលគាំទ្រសម្ព័ន្ធភាពអន្តរជាតិខ្លាំង។ ប្រធានស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកចេញពីតំណែងព្រមានថាចិនព្យាយាមធ្វើឧត្តមភាពសកល៕

XS
SM
MD
LG