កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១១ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា ម្ចាស់សាលារៀន និងអ្នករកស៊ីបង្ហាញក្តីបារម្ភអំពីការខាតបង់ជាថ្មី ខណៈជំងឺកូវីដ១៩ ងើបឡើងវិញ។ កម្ពុជាវាយកម្ទេចអគារថែទាំនាវានៅផែយោធារាម សង់ដោយអាមេរិក។ ព័ត៌មានអន្តរជាតិវិញមានដូចជា តុលាការកំពូលនឹងបើកសវនាការលើបណ្តឹងលុបចោលច្បាប់សុខភាព Obamacare។ លោក បៃដិន ការពារច្បាប់សុខភាព Obamacare ខណៈតុលាការកំពូលកំពុងពិនិត្យមើលពីជោគវាសនានៃច្បាប់នេះ។ គណបក្សសាធារណរដ្ឋគាំទ្រលោក Trump ក្នុងរឿងជម្លោះលទ្ធផលបោះឆ្នោត និងអន្តរកាលនៃការផ្ទេរអំណាច។ ប្រទេសប្រេស៊ីលផ្អាកការសាកល្បងដំណាក់កាលចុងក្រោយនៃវ៉ាក់សាំងកូវីដ១៩ របស់ចិន។ ប្រទេស អាមេនី និងប្រទេសអាស៊ែបៃហ្សង់ ឯកភាពទទួលយកបទឈប់បាញ់ថ្មី។ អ្នកទិញទំនិញចិន ត្រៀមចំណាយប្រាក់ដ៏ច្រើនពីការទិញទំនិញអនឡាញក្នុងពិធីប្រចាំឆ្នាំដ៏ធំរបស់ខ្លួន៕
ព័ត៌មានពេលរាត្រី៖ ១១ វិច្ឆិកា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា តុលាការលើកពេលកាត់ក្តីអតីតថ្នាក់ដឹកនាំបក្សប្រឆាំង តាមការស្នើសុំរបស់មេធាវី។ អ្នកកាសែតខ្មែរម្នាក់ទៀត ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ១ឆ្នាំកន្លះ ក្រោយរិះគន់លោក ហ៊ុន សែន។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ ឬ Envision Cambodia» ភាគទី ៧ មានការពិភាក្សាអំពីសារៈសំខាន់នៃសមភាពយេនឌ័រ និងសុខភាពបន្តពូជ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden ថា វាជា «ភាពអាម៉ាស់» ដែលលោក Trump មិនសុខចិត្តចុះចាញ់ការបោះឆ្នោត។ លោក Pompeo ព្យាករណ៍ថា លោកប្រធានាធិបតី Trump នឹងកាន់តំណែងនៅអាណត្តិទី ២ ជាបន្ត។ តុលាការកំពូលសហរដ្ឋអាមេរិកហាក់ត្រៀមរួចរាល់ដើម្បីរក្សាទុកច្បាប់សុខភាព Obamacare។ សហរដ្ឋអាមេរិកមានការឆ្លងជំងឺកូវីដ ១៩ ចំនួន ១ លានករណីក្នុងពេល ១០ ថ្ងៃដំបូងនៃខែវិច្ឆិកានេះ៕