កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១១ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា លោក ហ៊ុន សែន ស្នើឲ្យមានការបណ្តុះយុវជនជំនាន់ថ្មី ដើម្បីត្រៀមស្តារវិស័យទេសចរណ៍ឡើងវិញ។ បទសម្ភាសន៍ VOA៖ អ្នកជំនាញថាច្រកទ្វារអ៊ីនធឺណិតកម្ពុជា នាំមកនូវការភ័យខ្លាចកាន់តែខ្លាំង។ រីឯព័ត៌មានអន្តរជាតិវិញមាន ការធ្វើចារកម្មកាន់តែមានភាពវៃឆ្លាត ខណៈចិននិងតៃវ៉ាន់ខ្វះការដោះដូរព័ត៌មាន ប៉ុន្តែបានប្រើប្រាស់អ៊ីនធឺណិតជំនួសវិញ៕
ព័ត៌មានពេលរាត្រី៖ ១១ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន រដ្ឋាភិបាលសម្រេចផ្អាកពិធីបុណ្យអុំទូក ដោយលើកហេតុផលនៃការឆ្លងជំងឺកូវីដ១៩។ អ្នកនយោបាយបន្តខ្វែងគំនិតគ្នាលើការធ្វើច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់តំណែងកំពូលរដ្ឋ។ អ្នកសារព័ត៌មាននិងសកម្មជនថាច្រកទ្វារអ៊ីនធឺណិតកម្ពុជា បង្កើនការភ័យខ្លាច។ កម្មវិធី Hello VOA អំពី «សេចក្តីព្រាងច្បាប់ស្តីពីសិទ្ធិទទួលព័ត៌មាននៅកម្ពុជា៖ កាន់តែសេរីឬរឹតត្បិតជាងមុន?» រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមតាលីបង់ថា សហរដ្ឋអាមេរិកបានយល់ព្រមផ្ដល់ជំនួយមនុស្សធម៌ដល់អាហ្វហ្គានីស្ថាន។ ការបោះឆ្នោតនៅអ៊ីរ៉ាក់បានបញ្ចប់ ដោយមានអ្នកចេញមកបោះឆ្នោតក្នុងចំនួនទាបបំផុត។ ការពិភាក្សារវាងឥណ្ឌានិងចិនដើម្បីបន្ធូរបន្ថយភាពតានតឹងនៅព្រំដែនបានបរាជ័យ។ អាជ្ញាធររដ្ឋ Victoria នៅអូស្ត្រាលីថា ការជួបជុំគ្នាដែលបំពានការបិទខ្ទប់ បង្កឲ្យករណីឆ្លងកូវីដកើនឡើង និងព័ត៌មានផ្សេងៗទៀត៕