កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១១ តុលា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា សេចក្តីព្រាងច្បាប់បទល្មើសបច្ចេកវិទ្យាព័ត៌មានដាក់បន្ទុកអ្នកផ្តល់សេវា ប៉ះពាល់ឯកជនភាព និងរឹតត្បិតសេរីភាពបញ្ចេញមតិ។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រុមអ្នកជំនាញព្រមានអំពីប្រទេសចិនប្រញាប់ប្រញាល់ប្រើវ៉ាក់សាំងកូវីដ១៩ ក្នុងករណីអាសន្ន។ ការជិះយន្តហោះកម្សាន្តដោយគ្មានគោលដៅសម្រាប់អ្នកដែលធុញថប់៕
ព័ត៌មានពេលរាត្រី៖ ១១ តុលា ២០២០
ព័ត៌មានសំខាន់ៗអំពីកម្ពុជាមានដូចជា បទសម្ភាសន៍ VOA ជាមួយអ្នកនិពន្ធលោក Sebastian Strangio៖ សៀវភៅ «នៅក្រោមស្រមោលនាគ» បង្ហាញពីការពង្រីកអំណាចចិននៅអាស៊ាន។ នៅក្នុងកម្មវិធីផតខាសថ៍ «កម្ពុជាសម្លឹងទៅមុខ» ភាគទី ៥ មានការពិភាក្សាអំពី «សមាហរណកម្មសេដ្ឋកិច្ចកម្ពុជា»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកសង្កេតការណ៍ថា ការបដិសេធរបស់ចិនអំពីខ្សែបន្ទាត់កណ្តាលមិនផ្លូវការនៅច្រកសមុទ្រតៃវ៉ាន់ ធ្វើឲ្យមានការតានតឹងដែលមិនគួរកើតមានឡើង៕