ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា ផលិតករ​ភាពយន្ដ​ប្រារព្ធ​មហោស្រព​ភាពយន្ដ​ក្រុង​ខ្មែរ​លើក​ទី៨ នៅ​អាមេរិក​​តាម​អនឡាញ អំឡុងពេល​មាន​ជំងឺ​កូវីដ១៩។ រដ្ឋាភិបាល​កម្ពុជា​ប្រតិកម្ម​នឹង​លោកស្រី ​រ៉ូណា ស្មីត ​ឲ្យ​គោរព​គោល​ការណ៍​ក្រម​សីល​ធម៌​។ ក្រុម​ការពារ​សិទ្ធិ​ស្ត្រី​អំពាវនាវ​ឲ្យ​ផ្ដន្ទាទោស​អតីត​ស្នងការ​ខេត្ត​កំពង់ធំ​រឿង​ការ​បៀតបៀន​ផ្លូវ​ភេទ។ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា​ ចិន​និង​អាមេរិក ប្រជែង​​​​​​គ្នា​​ក្នុង​សប្តាហ៍​នេះ​ ដើម្បី​ទទួល​ការ​គាំទ្រ​​ពី​មេដឹកនាំ​ប្រទេស​អាស៊ាន​ដែល​មាន​ការ​ប្រុង​ប្រយ័ត្ន។ អាជ្ញាធរ​អាមេរិក​ត្រៀម​​​ហាម​ប្រាម​ការ​នាំ​ចូល​ផលិតផល​កប្បាស ​និង​ប៉េងប៉ោះ​ពី​ខេត្ត ​Xinjiang ​​របស់​ចិន។ ការ​សាក​ល្បង​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ​១៩ របស់​ក្រុមហ៊ុន AstraZeneca ត្រូវ​បាន​ផ្អាក​បន្ទាប់​ពី​អ្នក​​ទទួល​​​វ៉ាក់សាំង​សាក​ល្បង​ម្នាក់​ធ្លាក់​ខ្លូន​ឈឺ។ ថៃ​ធ្វើតេស្ត​មនុស្ស​ជិត​៦០០នាក់​ ​ពាក់ព័ន្ធ​និង​ករណី​​អ្នក​​ឆ្លង​វីរុស​កូរ៉ូណា​ម្នាក់​ដែល​មិន​ដឹង​មូល​ហេតុ​ឆ្លង​ពិត​ប្រាកដ។ ពិធីជប់លៀង​ក្នុង​មង្គលការ​មួយ​ក្នុង​រដ្ឋ Maine បាន​បណ្តាល​ឲ្យ​មាន​អ្នក​ឆ្លង​ជំ​ងឺកូវីដ​១៩ ចំនួន​១៦០​ករណី៕

២០:៣០ - ២១:៣០

ព័ត៌មានពេលរាត្រី

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា លោក ហ៊ុន ម៉ាណែត ប្រាប់​កងទ័ព​ឲ្យ​មាន​«ម្ចាស់ការ» ហើយ​ព្រមាន​អ្នករិះគន់​មិន​ឲ្យ​បំផ្លាញ​សន្តិភាព។ ប្រាក់ខែ​កម្មករ​កាត់ដេរ​ឡើង​២ ដុល្លារ ខណៈ​ជំហរ​រោងចក្រ​ចង់​ឲ្យ​បន្ថយ។ អង្គការ​សិទ្ធិ​មនុស្ស​អំពាវនាវ​ឲ្យ​​កម្ពុជា​ដោះលែង​សកម្មជន​ជាង​១០​នាក់ ដែល​ត្រូវបាន​ចាប់ខ្លួន។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ មាន​ការ​ពិភាក្សា​ជាមួយ​វាគ្មិន​លោក ប៉ិច ពិសី អំពី «កំណែ​ទម្រង់​អំពើ​ពុករលួយ​ក្នុង​វិស័យ​តុលាការ​និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា​ក្នុង​គ្រា​កូវីដ១៩»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​ជំរុញ​អាស៊ាន​ឲ្យ​ផ្តាច់​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ចិន​ដែល​សង់​កោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង។ លោក Joe Biden បង្ហាញ​គម្រោង​រក្សា​​ការពារ​ការងារ​ឲ្យ​ស្ថិត​នៅ​ក្នុង​សហរដ្ឋ​អាមេរិក និង​ព័ត៌មាន​អន្តរជាតិ​ផ្សេង​ទៀត៕

XS
SM
MD
LG