ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មានពេលព្រឹក៖ ១០ មិថុនា ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន​ដូចជា កម្ពុជា​ការពារ​អាជីវ​កម្ម​បូម​ប្រេង គ្រា​ក្រុម​ហ៊ុន​រុក​រក​ប្រេង ​KrisEnergy ប្រកាស​បិទ​ក្រុម​ហ៊ុន។ រដ្ឋមន្ត្រី​ការពារ​ជាតិ​កម្ពុជា​លើក​ឡើង​ពី​ផល​ចំណេញ​ភូមិសាស្រ្ត​នយោបាយ​លើ​ការ​ចោទ​ប្រកាន់​មូលដ្ឋាន​ទ័ព​ចិន​​នៅ​រាម។ រី​ឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា ក្រុម​បុគ្គលិក​អ្នក​ដោះ​មីន​១០​នាក់ ​ត្រូវ​បាន​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​នៅ​ក្នុង​ប្រទេស​អាហ្វហ្គានីស្ថាន។ ព្រឹទ្ធសភា​អាមេរិក​អនុម័ត​សេចក្តី​ព្រាងច្បាប់​ដើម្បី​ទប់​ទល់​​នឹង​​ការ​គំរាម​កំហែង​បច្ចេកវិទ្យា​​ចិន។ មន្ត្រី​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​ព្រមាន​ពី​ការ​បាត់​បង់​ជីវិត​មនុស្ស​យ៉ាង​ច្រើន​​ដោយ​គ្រោះ​ទុរភិក្ស​ក្នុង​ខេត្ត​ភាគ​ខាង​កើត​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។ តុលាការ​រុស្ស៊ី​កំពុង​ពិចារណា​​ដាក់​បម្រាម​លើ​អង្គការ​​ដែល​បង្កើត​ដោយ​មេដឹកនាំ​បក្ស​ប្រឆាំង។ សហភាព​អឺរ៉ុប​កំពុង​សម្លឹង​​ទៅ​មើល​វឌ្ឍនភាព​ខាង​ពាណិជ្ជកម្ម​ ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​​លោក Biden និង​ព័ត៌មាន​អន្តរជាតិ​មួយ​ចំនួន​ទៀត៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១០ ​មិថុនា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា អាជ្ញាធរ​អាមេរិកប្រគល់​រូប​បដិមា​បុរាណ​ចំនួន​២៧​ជូន​កម្ពុជា​វិញ។ មន្ត្រី​កម្ពុជា​ថា ការ​បូម​ប្រេង​របស់​ក្រុមហ៊ុន KrisEnergy នៅ​ប្លុក A ត្រូវ​ផ្អាក ក្រោយ​ក្រុមហ៊ុន​មេ​ប្រកាស​ក្ស័យធន។ ខេត្ត​ជុំវិញ​ភ្នំពេញ​ក៏​មិន​អនុញ្ញាត​ឲ្យ​ទូក​និង​ផ្ទះ​បណ្តែត​ទឹក​ចល័ត​ទៅ​សំចត​ដែរ។ ស្ថិតិ​ផ្លូវ​ការ​បង្ហាញ​ថា ​កូវីដ​ផ្ដាច់​ជីវិត​មនុស្ស​៣០០​នាក់​ហើយ​នៅ​កម្ពុជា។ នៅ​ក្នុង​កម្មវិធី Hello VOA ថ្ងៃ​នេះ​មាន​កិច្ច​ពិភាក្សា​អំពី «ការ​ចូល​រួម​របស់​យុវជន​ក្នុង​ការ​ទប់ស្កាត់​ការ​បំផ្លាញ​ព្រៃឈើ​ទាំង​ស្រុង​នៅ​កម្ពុជា»។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូច​ជា លោក​ Biden ​ធ្វើ​ដំណើរ​ទៅ​ចក្រភព​អង់គ្លេស​ដើម្បី​ជួប​ជាមួយ​សម្ព័ន្ធមិត្ត​និង​លោក​ Putin។​ អ្នកស្រី Aung San Suu Kyi ​ប្រឈម​ការ​ចោទប្រកាន់​ថ្មី​ពី​បទ​ពុករលួយ។ តុលាការ​យោធា​មីយ៉ាន់ម៉ា​សម្រេច​កាត់​ទោស​មនុស្ស​ជាង​២០នាក់​ដាក់​ពន្ធនាគារ​២០ឆ្នាំ​ចំពោះ​ការ​ដុត​បំផ្លាញ​រោងចក្រ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​​ចិន។ ពាណិជ្ជកម្ម​គ្រឿងញៀន​សំយោគ​ពង្រីក​កាន់​តែ​ធំ​នៅ​ពេល​​ជំងឺ​កូវីដ១៩​​រាតត្បាត។ ក្រសួង​ការពារ​ជាតិ​អាមេរិក​ខិតខំ​ប្រឹងប្រែង​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​ចិន។​ មាន​មនុស្ស​ស្លាប់​១១​នាក់​បន្ទាប់​ពី​ការ​បាក់​រលំ​អគារ​នៅ​ទីក្រុង ​Mumbai នៃ​ប្រទេស​ឥណ្ឌា៕

XS
SM
MD
LG