ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:៣០

ព័ត៌មានពេលព្រឹក៖ ១០ មេសា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ស្នងការ​រង​ប៉ូលិស​ខេត្ត​កំពត​ត្រូវបាន​ចាប់​ខ្លួន​បញ្ជូន​ទៅ​តុលាការ​ពី​បទ​សង្ស័យ​ថា​ជួញ​ដូរ​គ្រឿង​ញៀន។ កម្ពុជារ​ក​ឃើញ ៥៧៦ ករណី​ឆ្លង​ថ្មី​នៃ​ជំងឺ​កូវីដ​ក្នុង​មួយ​ថ្ងៃ។ ភ្នំពេញ​ក្នុង​ទំនាក់​ទំនង​អនាគត​ជាមួយ​មេដឹកនាំ​ថ្មី​នៅ​ហាណូយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា សំណើ​ហេដ្ឋា​រចនា​សម្ព័ន្ធ ២លានលាន​ដុល្លារ​របស់​លោក Biden ប្រឈម​ការ​ជំទាស់។ មួយ​ឆ្នាំ​ក្រោយ​មក ភាព​មិន​ច្បាស់លាស់​នៅតែ​មាន​ជុំវិញ​កិច្ច​ព្រមព្រៀង​សន្តិភាព​អាមេរិក​និង​តាលីបង់៕

២០:៣០ - ២១:២៩

ព័ត៌មានពេលរាត្រី៖ ១០ មេសា ២០២១

ព័ត៌មាន​សំខាន់ៗ​អំពី​កម្ពុជា​មាន​ដូចជា ភ្នំពេញ​ក្នុង​ទំនាក់​ទំនង​អនាគត​ជាមួយ​មេដឹកនាំ​ថ្មី​នៅ​ហាណូយ។ ការ​ចាក់​វ៉ាក់សាំង​កូវីដ១៩ ស៊ីណូវ៉ាក់​នៅ​កម្ពុជា៖ ក្រុម​អាទិភាព លក្ខខណ្ឌ​សុខភាព និង​កន្លែង​ចែកចាយ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា វិទ្យាស្ថាន​ស្រាវជ្រាវ​គោល​នយោបាយ​ចិន៖ អាមេរិក​មាន​សកម្មភាព​យោធា​ខ្លាំង​កាលពី​ឆ្នាំ​មុន​នៅ​តំបន់សមុទ្រ​មាន​ជម្លោះ​ដើម្បី​ដាក់​សម្ពាធ​លើ​ចិន។ ធនាគារ​ពិភពលោក និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បង្កកមូលនិធិ​ដែល​ត្រូវ​ផ្តល់​ទៅ​មីយ៉ាន់ម៉ា​ដើម្បី​បញ្ចៀស​កុំ​ឱ្យធ្លាក់ដល់​ដៃ​រដ្ឋាភិបាលយោធា។ វ៉ាក់សាំងចិនដែលត្រូវបានបញ្ជូនទៅប្រទេសកំពុងអភិវឌ្ឍន៍អាចធ្វើឱ្យមានការព្រួយបារម្ភ។ សកម្មជនបរិស្ថាន​អ៊ូហ្គាន់ដា​ប្រមូលផ្តុំសិស្សសាលាដើម្បីឲ្យពួកគេយល់ពីតម្លៃព្រៃឈើ។ អ.ស.ប ថាបន្ទុកបំណុលធ្ងន់ធ្ងរធ្វើឲ្យបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ជាប់គាំងនៅក្នុងភាពក្រីក្រ៕

XS
SM
MD
LG