កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១០ កុម្ភៈ ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា រដ្ឋាភិបាលកម្ពុជាប្រាប់ប្រជាជនឲ្យទទួលយកវ៉ាក់សាំងចិន និងឈប់បារម្ភរឿង អង្គការសុខភាពពិភពលោក WHO ទទួលស្គាល់ឬអត់។ រដ្ឋាភិបាលកម្ពុជាលុបចោលបម្រាមនាំចូលត្រីពីវៀតណាម។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ប៉ូលិសមីយ៉ាន់ម៉ាបង្រ្កាបក្រុមអ្នកតវ៉ាប្រឆាំងនឹងរដ្ឋប្រហារយោធា។ ភាពតានតឹងខ្លាំងកំពុងកើតមានក្នុងប្រទេសហៃទី ខណៈមានការទាមទារឲ្យប្រធានាធិបតីចុះចេញពីតំណែង។ ប៉ូលិសឥណ្ឌាចាប់ខ្លួនបុរសម្នាក់ ដែលសង្ស័យថាជាអ្នកដឹកនាំបាតុកម្មហិង្សាប្រឆាំងនឹងច្បាប់កំណែទម្រង់កសិកម្មក្នុងប្រទេសឥណ្ឌា។ នាវាផ្ទុកយន្តហោះចម្បាំងអាមេរិកពីរគ្រឿងធ្វើសមយុទ្ធយោធាក្នុងសមុទ្រចិនខាងត្បូង។ អង្គការសុខភាពពិភពលោកថា ពុំមានភស្តុតាងណាមួយនៃការផ្ទុះរាលដាលជំងឺកូវីដ១៩ ក្នុងទីក្រុងWuhan នៅមុនខែធ្នូ ឆ្នាំ២០១៩ នោះទេ។ ហាងសៀវភៅចាស់ជាងគេនៅញូវយ៉កសុំជំនួយហើយមានការឆ្លើយតប៕
ព័ត៌មានពេលរាត្រី៖ ១០ កុម្ភៈ ២០២១
ព័ត៌មានអំពីកម្ពុជាមានដូចជា យុទ្ធនាការចាក់វ៉ាក់សាំងSinopharm បង្ការជំងឺកូវីដ១៩ ចាប់ផ្ដើមនៅភ្នំពេញ។ អ្នកការពារសិទ្ធិបារម្ភពីការរឹតត្បិតការស្លៀកពាក់របស់ស្ត្រីលក់ឡេតាមអ៊ីនធឺណិត។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ព្រឹទ្ធសភាសហរដ្ឋអាមេរិកបន្តទៅមុខនូវសវនាការកាត់ទោសលោក Trump។ លោក Biden ថា លោកផ្ដោតលើវិបត្តិកូវីដ១៩ ជាជាងលើសវនាការកាត់ទោសលោក Trump។ បាតុកម្មប្រឆាំងរដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ានៅបន្តធ្វើនៅថ្ងៃពុធនេះ។ គណបក្សប្រឆាំងថៃជំរុញឲ្យធ្វើវិសោធនកម្មច្បាប់ប្រមាថរាជវង្សានុវង្ស។ អង្គការសហប្រជាជាតិពិភាក្សាជាមួយសហរដ្ឋអាមេរិកអំពីរឿងជនភៀសខ្លួនអាមេរិកកណ្ដាល។ របាយការណ៍បែកធ្លាយមួយបង្ហាញថា ឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតផ្ដល់ថវិកាដល់កម្មវិធីនុយក្លេអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។ សំណើសុំនៅក្រៅឃុំរបស់សកម្មជនថៃ ៤ នាក់ត្រូវបានបដិសេធ និងព័ត៌មានអន្តរជាតិសំខាន់ៗមួយចំនួនទៀត៕