ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មវិធីវិទ្យុ

០៥:០០ - ០៥:២៩

ព័ត៌មាន​ពេល​ព្រឹក៖ ១០ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន ផែនការ​ចលនា​សង្គ្រោះ​ជាតិ​ឲ្យ​ផ្តួល​រដ្ឋាភិបាល​ទីក្រុង​ភ្នំពេញ គ្រប​ដណ្តប់​សវនាការ​សកម្មជន​បក្ស​ជំទាស់។ លោក ហ៊ុន សែន ព្រមាន​ហាម​ឃាត់​ចូល​ប្រទេស​កម្ពុជា​ដូចគ្នា បើ​សេចក្តី​ព្រាង​ច្បាប់​ទណ្ឌកម្ម​លើ​«លទ្ធិ​ប្រជាធិបតេយ្យ»​របស់​អាមេរិក ត្រូវ​អនុម័ត។ រដ្ឋាភិបាល​រៀបចំ​សេចក្តី​ព្រាង​ច្បាប់​សាសនា កំហិត​សេរីភាព​ព្រះសង្ឃ​ធ្វើ​បាតុកម្ម។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន​ដូចជា តុលាការ​ម៉ាឡាវី ច្រានចោល​ការជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី៕

២០:៣០ - ២១:២៩

ព័ត៌មាន​ពេល​រាត្រី៖ ១០ ធ្នូ ២០២១

ព័ត៌មាន​អំពី​កម្ពុជា​មាន ក្រុម​សិទ្ធិ​មនុស្ស​និង​សកម្មជន​សិទ្ធិ​មនុស្ស​កម្ពុជា ទាមទារ​ឲ្យ​ស្តារ​ស្ថានភាព​សិទ្ធិ​មនុស្ស និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​ពួក​គេ។ «គណបក្ស​កម្ពុជា​និយម»​ដែល​ទើប​បង្កើត​ថ្មី ប្រកាស​ចាប់ផ្តើម​សកម្មភាព​ជាមួយ​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស។ រដ្ឋាភិបាល ឈប់​ផ្តល់​អាជ្ញាបណ្ណ​ដល់​​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ទទួល​បញ្ញើ។ រីឯ​ព័ត៌មាន​អន្តរជាតិ​វិញ​មាន ក្នុង​រដ្ឋ​មួយ​ក្នុង​ប៉ែក​ខាង​​ជើង​ប្រទេស​ឥណ្ឌា ពួក​នារី​​​ចង់​​ដំឡើង​​​អាយុ​​រៀបការ​តាមច្បាប់។ សន្និសីទ​​​កំពូល​​របស់​​លោ​ក​ Biden​​អំពី​លទ្ធិ​ប្រជាធិបតេយ្យ នាំ​ឱ្យ​ក្រុម​​​អ្នក​​កាន់​អំណាច​​ផ្តាច់ការ​ខឹង​សម្បារ។ អំបូរ​សត្វ​និង​រុក្ខជាតិ​ដែល​មាន​ប្រភព​នៅ​អូស្ត្រាលី កំពុង​រង​ការ​គំរាមកំហែង​ពី​សត្វ​មក​ពី​ក្រៅ​ប្រទេស។ ឡាវ​សម្ពោធ​​ផ្លូវ​រទេះ​ភ្លើង​ភ្ជាប់​ទៅ​កាន់​ប្រទេស​ចិន ខណៈ​បំណុល​ជំពាក់​ចិន​កើន​ឡើង។ តុលាការ​ម៉ាឡាវី ច្រានចោល​ការជំទាស់​នឹង​លទ្ធផល​បោះឆ្នោត​ប្រធានាធិបតី៕

XS
SM
MD
LG