កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១០ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា ពលរដ្ឋខ្មែរអាមេរិកាំងខ្លះរារែកក្នុងការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ទោះរដ្ឋាភិបាលចែកឲ្យប្រើនាពេលខាងមុខក្តី។ មនុស្ស៥នាក់ត្រូវឃុំខ្លួន ក្រោយហេតុការណ៍ពុលស្រា«ស»នៅខេត្តកំពង់ឆ្នាំង។ ព័ត៌មានអន្តរជាតិវិញមានដូចជា ក្តីបារម្ភពីការគ្មានកិច្ចព្រមព្រៀង មុនពេលអង់គ្លេសចាកចេញពីសហភាពអឺរ៉ុបកើនឡើង ខណៈលោក Johnson ទៅទីក្រុងប្រ៊ុចសែល។ អ៊ីរ៉ង់ថ្លែងថាទណ្ឌកម្មរបស់សហរដ្ឋអាមេរិករារាំងការទទួលបានវ៉ាក់សាំងជំងឺកូវីដ១៩។ ក្រុមហ៊ុនសន្តិសុខលើអ៊ីនធឺណិត FireEye ថា មានរដ្ឋមួយបានលួចចូលយកព័ត៌មាន។ ឥណ្ឌូណេស៊ីបោះឆ្នោតទូទាំងប្រទេស ទោះបីជាមានការព្រមានពីការរាតត្បាតនៃជំងឺកូវីដ១៩។ អេមីរ៉ាតអារ៉ាប់រួមថ្លែងថា វ៉ាក់សាំងជំងឺកូវីដ១៩ របស់ចិនមានប្រសិទ្ធភាពជិត៩០%។ យន្តហោះប៊ូអ៊ីង 737 MAX ចាប់ផ្តើមដំណើរការដឹកអ្នកដំណើរឡើងវិញ ដោយក្រុមហ៊ុនអាកាសចរណ៍ប្រេស៊ីល។ អ្នកកាសែតតស៊ូធ្វើការទោះជាមានការបិទព័ត៌មាននៅក្នុងប្រទេសអេត្យូពី៕
ព័ត៌មានពេលរាត្រី៖ ១០ ធ្នូ ២០២០
ព័ត៌មានអំពីកម្ពុជាមានដូចជា អ្នកមានចំណូលទាបនៅរាជធានីភ្នំពេញថ្លឹងថ្លែងរវាង បញ្ហាក្រពះនិងការឆ្លងជំងឺកូវីដ១៩។ ពលរដ្ឋខ្មែរអាមេរិកាំងខ្លះរារែកចាក់វ៉ាក់សាំងកូវីដ១៩ ទោះរដ្ឋាភិបាលចែកឲ្យប្រើនាពេលខាងមុខក្តី។ នៅក្នុងកម្មវិធី Hello VOA មានកិច្ចពិភាក្សាអំពី«ការលុបបំបាត់អំពើពុករលួយក្នុងវិស័យយុត្តិធម៌នៅកម្ពុជាក្នុងគ្រាមានជំងឺកូវីដ១៩។»។ ព័ត៌មានអន្តរជាតិវិញមានដូចជា លោក Biden គ្រោងតែងតាំងលោកស្រី Katherin Tai ជាបេសកជនពាណិជ្ជកម្មកំពូលរបស់សហរដ្ឋអាមេរិក។ លោក Trump ប្តេជ្ញាបន្តការប្រយុទ្ធជំទាស់នឹងលទ្ធផលបោះឆ្នោតប្រធានាធិបតី។ សហរដ្ឋអាមេរិកជិតឈានដល់ការអនុញ្ញាតឲ្យប្រើវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ចក្រភពអង់គ្លេសចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសិង្ហបុរី។ អង្គការសហប្រជាជាតិថា សិទ្ធិមនុស្សត្រូវតែជាគ្រឹះនៃការងើបឡើងវិញពីវិបត្តិជំងឺកូវីដ១៩៕