កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១០ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន ក្រោមសម្ពាធនៃការរិះគន់ តុលាការក្រុងភ្នំពេញដោះលែងសកម្មជនខ្លះឲ្យមានសេរីភាព។ លោក ហ៊ុន សែន ជំរុញឲ្យខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការនិងឈរលើគោលការណ៍«សុចរិតភាព»។ រីឯព័ត៌មានអន្តរជាតិវិញមាន សេដ្ឋកិច្ចសហរដ្ឋអាមេរិក បន្ថែមការងារ៥៣១.០០០ក្នុងខែតុលា។ ឥណ្ឌា រិះគន់ច្បាប់ព្រំដែនដីគោកថ្មីរបស់ចិន៕
ព័ត៌មានពេលរាត្រី៖ ១០ វិច្ឆិកា ២០២១
ព័ត៌មានអំពីកម្ពុជាមាន អតិថិជនក្រុមហ៊ុន GFX ស្នើសុំឲ្យដោះស្រាយក្រៅប្រព័ន្ធតុលាការ លើប្រាក់បាត់បង់ជាង៤លានដុល្លារ។ ភរិយាសកម្មជនបក្សប្រឆាំងថា ទោះត្រូវបានដោះលែង កូនប្រុសរបស់ខ្លួននៅតែត្រូវរស់ក្នុង«គុកឥតជញ្ជាំង»។ កម្ពុជា ត្រូវការគ្រូជំនាញអប់រំពិសេសបន្ថែម ដើម្បីជួយម្តាយឪពុកដែលមានកូនអូទីហ្សឹម។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា អ្នកស្រី Harris ជួបលោក Macron ខណៈអាមេរិក កំពុងជំរុញបន្ថយភាពតានតឹងជាមួយសម្ព័ន្ធមិត្តដ៏យូរអង្វែងនេះ។ ធនាគារកណ្តាលសហរដ្ឋអាមេរិក ព្រមានពីភាពចលាចលក្នុងវិស័យអចលនទ្រព្យក្នុងប្រទេសចិន។ លោក Biden ប្រឈមនឹងការអំពាវនាវឱ្យបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង។ ក្រុមហ៊ុនលក់ទំនិញសហរដ្ឋអាមេរិក ឈប់លក់ទំនិញរបស់ក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធនឹងការបំពានសិទ្ធិមនុស្សនៅប្រទេសចិន។ ការធ្វើបាតុកម្មកើនឡើងប្រឆាំងនឹងកីឡាអូឡាំពិករដូវរងារឆ្នាំ២០២២ នៅប្រទេសចិន៕