កម្មវិធីវិទ្យុ
ព័ត៌មានពេលព្រឹក៖ ១០ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន ខ្មែរ-អាមេរិកាំង គ្រោងដាក់ញតិ្តឲ្យអន្តរជាតិជួយកម្ពុជា ចំខួបទី៣០នៃសន្ធិសញ្ញាសន្តិភាព។ រីឯព័ត៌មានអន្តរជាតិមាន គណបក្សរុស្សីរួបរួមគ្នារបស់លោក Putin អះអាងជ័យជម្នះគ្រាមានការចោទប្រកាន់អំពីការបន្លំសន្លឹកឆ្នោត។ ការប្រើប្រាស់ឱសថហួសកំណត់យ៉ាងមានគ្រោះថ្នាក់ដល់ជីវិត កើនឡើងនៅសហរដ្ឋអាមេរិក៕
ព័ត៌មានពេលរាត្រី៖ ១០ តុលា ២០២១
ព័ត៌មានអំពីកម្ពុជាមាន អ្នកសារព័ត៌មាននិងសកម្មជនថាច្រកទ្វារអ៊ីនធឺណិតកម្ពុជា បង្កើនការភ័យខ្លាច។ អនាគតគ្រួសារមួយត្រូវបានបំផ្លាញដោយសារជំងឺកូវីដ១៩ ក្នុងពេលតែមួយប៉ព្រិចភ្នែក។ សង្គមស៊ីវិលអំពាវនាវឲ្យទម្លាក់បទចោទប្រកាន់ប្រឆាំងនឹងកុមារ កាក់ សុវណ្ណច្ឆ័យ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃប្តេជ្ញាថានឹងបង្កើនចំណេះដឹងពាក់ព័ន្ធការផ្ទេរអំណាចថ្នាក់ក្រោមជាតិដល់ពលរដ្ឋ។ សម្រង់សង្ខេបពីកម្មវិធី Hello VOA អំពី «អាស៊ាន កម្ពុជា និងសន្ដិសុខត្រីភាគីថ្មី អូស្ត្រាលី-អង់គ្លេស-អាមេរិក»។ រីឯព័ត៌មានអន្តរជាតិវិញមានដូចជា ក្រសួងហិរញ្ញវត្ថុអាមេរិកថា ពលរដ្ឋអាមេរិកាំងអ្នកមានបំផុតគេចបង់ពន្ធ រាប់ពាន់លានដុល្លារ។ សហគ្រាសបង្កើតថ្មីមួយនៅបេណាំងធ្វើកុំព្យូទ័រពីសំបកធុងប្លាស្ទិក និងលក់ក្នុងតម្លៃទាប៕