កោះតៃវ៉ាន់បានចោទប្រកាន់ប្រទេសចិនថាបានបង្កើនសមយុទ្ធយោធា ការដាក់ទណ្ឌកម្មពាណិជ្ជកម្ម និងយុទ្ធនាការបង្កើនឥទ្ធិពលប្រឆាំងនឹងកោះនេះ ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដើម្បីបង្ខំកោះនេះឱ្យទទួលយកការទាមទារអធិបតេយ្យភាពរបស់ចិនលើតៃវ៉ាន់។
កាលពីសប្តាហ៍មុន នៅក្រៅកិច្ចប្រជុំសភាប្រចាំឆ្នាំរបស់ចិន រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថាតៃវ៉ាន់នឹងមិនក្លាយជា «ប្រទេស» នោះទេ ហើយការគាំទ្រ «ឯករាជ្យភាពតៃវ៉ាន់» គឺជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។
វិធានការយ៉ាងឆាប់រហ័សរបស់ប្រធានាធិបតីអាមេរិកលោក Donald Trump ក្នុងការបន្តសម្រេចឱ្យបាននូវការផ្សះផ្សាទំនាក់ទនងជាមួយនឹងប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានធ្វើឱ្យអ៊ុយក្រែននិងសម្ព័ន្ធមិត្តអឺរ៉ុបរបស់ខ្លួនខកចិត្ត។
លោក Carney បាននិយាយថា បទពិសោធន៍របស់លោកក្នុងនាមជាមនុស្សដំបូងដែលធ្វើជាទេសាភិបាលធនាគារជាតិប្រទេសកាណាដានិងប្រទេសអង់គ្លេសមានន័យថាលោកគឺជាបេក្ខជនដ៏ល្អបំផុតក្នុងការដោះស្រាយជាមួយនឹងលោក Trump។
ការងារមិនទាក់ទងនឹងកសិកម្មបានកើនចំនួន ១៥១.០០០ កាលពីខែមុនក្រោយពីកើនឡើងបាន ១២៥.០០០ កាលពីខែមករា។ នេះបើតាមការបញ្ជាក់របស់ការិយាល័យស្ថិតិការងាររបស់ក្រសួងការងារអាមេរិកនៅក្នុងរបាយការណ៍ការងាររបស់ខ្លួនកាលពីថ្ងៃសុក្រ។
លោក Trump ក៏បានផ្អាកជំនួយយោធានិងការចែករំលែកព័ត៌មានសម្ងាត់ដល់អ៊ុយក្រែនផងដែរដើម្បីដាក់សម្ពាធលើអ៊ុយក្រែនឲ្យទទួលយកកិច្ចព្រមព្រៀងបទឈប់បាញ់ បន្ទាប់ពីមានការជជែកគ្នាតឹងសរសៃកជាមួយនឹងប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy កាលពីមួយសប្ដាហ៍មុនមក។
រដ្ឋាភិបាលបាននិយាយនៅលើគេហទំព័ររបស់ខ្លួនដែលបានរាយការណ៍ពីការពិភាក្សាដែលលោកនាយករដ្ឋមន្ត្រី Chinh បានធ្វើជាមួយក្រុមហ៊ុនពាណិជ្ជកម្មសហរដ្ឋអាមេរិកថា៖ «លោកនាយករដ្ឋមន្ត្រីបានបញ្ជាឱ្យក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាចេញអាជ្ញាបណ្ណជាបន្ទាន់ដល់ក្រុមហ៊ុនអ៊ីនធឺណិត Starlink លើមូលដ្ឋានសាកល្បង»។
អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេសបាននិយាយថា៖ «ជាក់ស្ដែង មានជម្រើសជាច្រើននៅលើតុ [ចរចា]។ ខ្ញុំមិនបញ្ជាក់លម្អិតអំពីជម្រើសទាំងនោះទេ»។
ទីភ្នាក់ងារល្បាតព្រំដែនអាមេរិកបានចាប់ខ្លួនជនចំណាកស្រុកប្រមាណ ៨.៥០០ នាក់នៅតាមព្រំដែនក្នុងខែកុម្ភៈ។
កិច្ចព្រមព្រៀងរ៉ែដែលត្រូវបានចរចាក្នុងប៉ុន្មានថ្ងៃចុងក្រោយនេះ នឹងបើកលទ្ធភាពដល់អាមេរិកអាចទទួលធនធានរ៉ែរបស់អ៊ុយក្រែន ប៉ុន្តែមិនផ្តល់ត្រឡប់មកវិញនូវការធានាខាងសន្តិសុខរបស់អាមេរិកដល់អ៊ុយក្រែនទេ ដែលនេះជាការខកចិត្តមួយសម្រាប់អ៊ុយក្រែន។
ទាហានអាមេរិកាំងដែលប្តូរភេទនឹងត្រូវបញ្ឈប់ពីយោធាសហរដ្ឋអាមេរិក លើកលែងតែអ្នកដែលទទួលបានការលើកលែងណាមួយ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters ដែលយោងលើអនុស្សារណៈរបស់ក្រសួងការពារជាតិអាមេរិកដែលដាក់ជូនតុលាការកាលពីថ្ងៃពុធ។
បទបញ្ជាចៅក្រមសហព័ន្ធសហរដ្ឋអាមេរិកបានកើតមានឡើងនៅក្នុងសវនការតាមទូ រស័ព្ទមួយនៅក្នុងបណ្តឹងដែលបានធ្វើឡើងដោយបណ្តាអង្គការដែលមានកិច្ចសន្យាជាមួយនិងទទូលជំនួយមកពីទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិឬ USAID និងក្រសួងការបរទេស។
ការទាមទាររបស់លោក Musk ឲ្យបុគ្គលិកផ្នែកស៊ីវិលរបស់រដ្ឋាភិបាលផ្ញើសមិទ្ធផលការងាររបស់ពួកគេកាលពីសប្ដាហ៍មុនដល់លោកត្រឹមម៉ោង ១១ និង ៥៩ នាទីយប់ម៉ោងនៅប៉ែកខាងកើតសហរដ្ឋអាមេរិកនៅថ្ងៃចន្ទបានធ្វើឲ្យបុគ្គលិកបម្រើការក្រោមរដ្ឋបាលលោក Trump វិលវល់។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បាននិយាយកាលពីថ្ងៃពុធថា លោករំពឹងថាប្រធានាធិបតីចិនលោក Xi Jinping នឹងធ្វើទស្សនកិច្ចមកកាន់សហរដ្ឋអាមេរិក ប៉ុន្តែលោកមិនបានបញ្ជាក់អំពីពេលវេលានៃទស្សនកិច្ចនេះនោះទេ។
លោក Xi បានថ្លែងសុន្ទរកថាបន្ទាប់ពីបានស្ដាប់អ្នកតំណាងក្រុមហ៊ុនឯកជននានា។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Xinhua។
អនុប្រធានាធិបតីសហរដ្ឋអាមេរិកលោក JD Vance បាននិយាយថា អាមេរិកអាចប្រើឥទ្ធិពលផ្នែកយោធានិងសេដ្ឋកិច្ចក្នុងការចរចាជាមួយរុស្ស៊ីដើម្បីធានាឲ្យបាននូវកិច្ចព្រមព្រៀងសន្តិភាពដ៏ល្អមួយសម្រាប់សង្គ្រាមនៅអ៊ុយក្រែន
អ្នកតំណាងរបស់រុស្ស៊ីសម្រាប់ទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃចន្ទថាលក្ខខណ្ឌទាំងអស់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ត្រូវតែបំពេញឲ្យបានពេញលេញជាមុនសិន មុនសង្គ្រាមនៅអ៊ុយក្រែនអាចបញ្ចប់បាន។
រដ្ឋបាលប្រធានាធិបតីអាមេរិកលោក Donald Trump នឹងរក្សាបុគ្គលិកចាំបាច់ចំនួន ៦១១ នាក់ឲ្យនៅធ្វើការឲ្យទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID)។
ប្រធានាធិបតីអន្តរកាលនៃប្រទេសស៊ីរីលោក Ahmed al-Sharaaបាននិយាយថារដ្ឋាភិបាលរបស់លោកមានគោលបំណងស្តារការទាក់ទងជាមួយសហរដ្ឋអាមេរិកឡើងវិញក្នុងប៉ុន្មានថ្ងៃខាងមុខនេះ ក៏ប៉ុន្តែ មិនទាន់មានការទាក់ទងជាមួយរដ្ឋបាលរបស់លោក Trump នៅឡើយទេ។
លោកមហាសេដ្ឋី Elon Musk ដែលកំពុងដឹកនាំកិច្ចប្រឹងប្រែងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដើម្បីបង្រួញរដ្ឋាភិបាលសហព័ន្ធ បាននិយាយកាលពីព្រឹកថ្ងៃចន្ទថាដំណើរការបិទទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) កំពុងចាប់ផ្តើមហើយ។
ព័ត៌មានផ្សេងទៀត